Saturday, May 7, 2016

ពាក្យសុភាសិតខ្មែរ

១.    កាចឲ្យគេកោត ឆោតឲ្យគេអាណិត
២.    កុំអាងថា បើដួលមិនបាច់ច្រាន បើបានមិនបាច់ខំ

៣.    កុំគិតរៀនធ្វើមន្ត្រី ស្អប់ខ្ពើមដី នាំឲ្យក្រ ត្រូវរៀនធ្វើកសិករ ទើបមាន ទ្រព្យ ត ទៅខាងក្រោយ
៤.    កុំស៊ីតាមឃ្លាន កុំហ៊ានតាមចង់
៥.    កុំស្លាប់ដូចពស់ កុំរស់ដូចកង្កែប
៦.    ក្តៅស៊ីរាក់ ត្រជាក់ស៊ីជ្រៅ
៧.    កុំពត់ស្រឡៅ កុំប្រដៅមនុស្សចាស់
៨.    ក្តៅថ្ងៃ មិនដូចក្តៅចិត្ត
៩.    កុំដេកចាំសំណាង កុំក្អេងក្អាងចាំបុព្វេ ខំរកកុំទំនេ រេរៀនរិៈគិតឲ្យគ្រប់
១០.  ក្របីបាត់ទើបធ្វើរបង ពេលប្រឡង ទើបស្វាធ្យាយ ដល់ពេលចេញវេចសំពាយ ទើបដឹងអន្តរាយវិនាសបង់
១១.​​  ត្រកូលសរជាតិ មាយាទសរ ពូជ
១២.  ខឹងខុស ខឹងខាត ខឹងសូច
១៣.  ខឹងឥតពិចារ នាំខូចការ ខាតប្រយោជន៍ ធម៌ខឹងនាំអសោច ខុស ខាត ខូច ដោយមិនគិត
១៤.   ខ័ន្តទាំងឡាយប្រាំជាភាវៈធ្ងន់ កូនប្រពន្ធ មានខ័ន្តប្រាំ បុគ្គលអ្នកនាំ ភាវៈរងកម្ម ដោយសារខ័ន្តប្រាំ ត្រួតហើយត្រួតទៀត
១៥.   ខ្លួនទាបកុំតោង ដៃខ្លីកុំឈោង ត្រវាអោបភ្នំ
១៦.   ខ្មៅចុះឲ្យតែ ស ក្រចុះឲ្យតែមាន
១៧.  គិតសិន សឹមគូរ
១៨.  គោលឿនសឹក ក ស្រីល្អ សឹកគូទ
១៩. គុកនិងសោ ចោរបង្កើត ឪសថឆើត កើតពីរោគ ដំណេកកើតពីការងុយងោក មនុស្សក្នុងលោក កើតពីកម្ម
២០.  គ្នាច្រើនអន្សមខ្លោច គ្នាដូចស្រមោច អន្សមឆៅ
២១.  គិតនោះហៅសែនគិត ខ្វះគំនិត គិតមិនចេញ គិតខាតមិនចំនេញ គិតតែចេញ គ្មានគិតចូល ចំណូលបាត់
២២.  ឃាត់កំហឹងប្រឹងអត់ឲ្យបាន ឃាត់ពាលសាមាន្យដោយអជ្ញា បុគ្គលឃាត់ចិត្តចាកទោសាប្រសើរថ្លៃថ្លា ក្នុងលោកីយ៍

២៣.  ឃាត់ចិត្តចាកក្តីស្នេហា ក្នុងកាមតណ្ហានាលោកីយ៍ ដូចយកអំបោះចងដំរី ពិបាកក្រៃ គួរវៀរចាកមុន
២៤.   ឃ្វាលពពក ឃ្វាលមិនបាន ឃ្វាលចិត្តកល្យាណ ឃ្វាលដោយចិត្តស្មោះ
២៥.   ឃ្លាតឆ្ងាយ ណាយចិត្ត
២៦.   ឃើញដំរីជុះ កុំជុះតាមដំរី
២៧.   ឃ្លានឆ្ងាញ់ ស្រឡាញ់ល្អ
២៨.    ឃ្វាលចិត្ត ពិបាកពេកពិត ដូចឃ្វាលពពក
២៩.    ឃ្លោកលិច អម្បែងអណ្តែត
៣០.    ងប់នឹងប្រុស ខូចព្រហ្មចារីយ៍ ងប់នឹងស្រី ចំណីទុក្ខ
៣១.    ងប់នឹងពាក្យសរសើរ គេថាភ្លើ ងប់នឹងពាក្យបង្អាប់ ស្លាប់គំនិត
៣២.    ងាប់ដៃងាប់ជើង ថ្កើងជាងងាប់ពាក្យសំដី
៣៣.   ងើយស្កក ឪនដាក់គ្រាប់
៣៤.    ចងជនលោភដោយឲ្យធនធាន ចងប្រាជ្ញកល្យាណដោយពាក្យសត្វ ចងអ្នកឆ្មើងឆ្មៃដោយប្រណិប័ត្តិន៍      
           ចងអ្នកល្ងង់ត្តាត់ដោយការធ្វើតាម

៣៥.    ចង់បុណ្យបានបាប ចចើងចង់លាភ រែងបាត់ធន់ទៅ
៣៦.    ចង់ដឹងភាពមនុស្សឲ្យសេពគប់ ចង់ដឹងភូមិភពឲ្យទស្សនា ចង់ដឹងពាល-បណ្ឌិត ឲ្យវាចារ ចង់ដឹងអាត្មាឲ្យអប់រំ

៣៧.   ចង់ចេះធ្វើឲ្យល្ងង់ មិនចង់ល្ងង់ឲ្យរៀនហែល
៣៨.    ចង់ចេះឲ្យសម្លាប់អាចារ្យ ចង់បានផ្លែផ្កា យកភ្លើងដុតគល់
៣៩.    ​ចង់ឆ្ងាញ់ឲ្យរកអន្លក់ ចង់ស្រណុក ឲ្យនឿយពីក្មេង
៤០.     ចង់ធំឲ្យខំពីតូច បើខ្លាចខូច កុំឆាប់ខឹង កាអ្វីឲ្យចេះថ្លឹង កុំប្រឹងជុះតាមដំរី
៤១.    ចាញ់ចត្រង្គអស់ប្រាជ្ញា ចាញ់តុណ្ហា អស់កុសល
៤២.    ចាញ់ល្បែងអស់ទ្រព្យធន ចាញ់ប្រពន្ធអស់សិរី បើចាញ់ក្តីអស់គ្មានសល់អ្វីឡើយ
៤៣.    ចាប ១នៅនឹងដៃ ប្រសើរក្រៃ ជាងចាប ១០នៅចុងឈើ
៤៤.     ចាប់ស្លាបព្រា សម្លឹងកាក ចាប់ច្រវាក្វាក សម្លឹងត្រើយ
៤៥.     ចាប់ត្រីដៃពីរ តម្រាហាម ចាក់អង្ករយកអង្កាម ហាមមិនឈ្នះអុំទូកឡើងភ្នំ ខំមានៈ បង់ឯព្រះទៅសំពះបាយ៉ាប
៤៦.     ចាប់វ័រមួយ រញ្ជួយគ្រប់ដើម
៤៧.    ចាស់ដូងចាស់ត្នោត អ្នកគួរកុំឆោត ចាស់បានស៊ីផ្លៃ ចាស់កូនចាស់ចៅ ចាស់ក្រមុំសៅកែចាស់មិនបានស៊ីផ្លៃ
           ចាស់ដូចននោងសាញ
៤៨.    ចាស់អាងស្លាប់ ពាលអាងកាប់ ក្មេងអាងយំ៤៩.    ចាស់ថានៅស្រុកឲ្យស្រាល់បន្លា អារសាច់ជូនខ្លាកុំខ្លាចស្តាយ យកគាប់យកគុណនិងសណ្តាន
           ទើបបានសុខប្រាណ បានដល់ម្តាយឪពុក
៥០.    ចិត្តតិចស៊ីត្រីអាំង ចិត្តខ្លាំងស៊ីអំបិល
៥១.    ចិត្តជាទេវទត្ត មាត់ជាទេវតា
៥២.    ចិញ្ចឹមមនុស្សឲ្យមើលចិត្ត ចិញ្ចឹមសត្វឲ្យមើលចង្កូម
៥៣.    ចិត្តស្រីរឹងដូចផ្កាថ្ម បើប្រុសអង្វរ ទន់ដូចសំឡី
៥៤.    ចុះទឹកប៉ះក្រពើឡើងលើប៉ះខ្លា ចូលព្រៃប៉ះបន្លា ចូលផ្សារប៉ះប៉ូលីស ហេតុអ្វី?
៥៥.    ចូលទូកតាមកំពង់​ ចូលស្ទឹងតាមបត់ ចូលស្រុកតាមប្រទេស
៥៦.    ចេកស្លាប់ ព្រោះផ្លែ ម៉ែស្លាប់ព្រោះតែកូន ជ្រូកស្លាប់ ព្រោះសាច់
៥៧.    ចេះដប់ មិនស្មើអ្នកប្រសប់មួយ
៥៨.    ចេះច្បាប់មិនខ្លាចក្តី ចេះវិន័យមិនខ្លាចអប័ត្តិ
៥៩.    ចៅហ្វាយមានបុណ្យ ខុនមានស័ក្តិ ចៅហ្វាយអប្បលក្ខណ៍ ខុនធ្លាក់អណ្តូង
៦០.    ចំណីឆ្ងាញ់កុំទុកស្អែក ប្រពន្ធល្អគាប់ភ្នែក កុំឲ្យដើរក្រោយ។

1 comment:

  1. តើសុភាសិតលេខរៀងទី៣ មានន័យដូចម្តេច? សូមបងជួយបកស្រាយប្រាប់ខ្ញុំបន្តិចបានទេ?

    ReplyDelete