សង្គមរាស្ត្រនិយម
ក្រោយពីបារាំងបានប្រគល់ឯករាជ្យពេញបរិបូរណ៍មក នៅខែមិនា
ឆ្នាំ១៩៥៥ ព្រះបាទនរោត្តមសីហនុបាន ចាកចេញពីរាជ្យបល្ល័ង្ក
ហើយយាងព្រះបាទនរោត្តមសុរាម្រិត ជាព្រះបិតាឡើងសោយរាជ្យ។ ប្រទេសកម្ពុជា
បាន ស្គាល់ពន្លឺអស់រយៈពេល១៧ឆ្នាំគឺពីឆ្នាំ១៩៥៣ដល់ឆ្នាំ១៩៧០
ក្នុងរាជសង្គមរាស្ត្រនិយម ដែលមានសម្តេច ព្រះនរោត្តម សីហនុ
ជាព្រះប្រមុខរដ្ឋ។ ក្រោយពីប្រទេសកម្ពុជា
មានវិបត្តសេដ្ឋកិច្ច និងនយោបាយដ៏ធ្ងន់ធរ
យោងតាមសមាជជាតិនាខែសីហា ឆ្នាំ១៩៦៩ ព្រះបាទសម្តេចនរោត្តម
សីហនុ បានប្រគល់ភារកិច្ចអោយ លោក ឧត្តមសេនីយ លន់ ណុល
និងទ្រង់សិរិមតៈ ជាអ្នករៀបចំបង្កើតរដ្ឋាភិបាលស្រោចស្រង់ជាតិ។
លុះដល់ ថ្ងៃ១៨ មិនា ឆ្នាំ១៩៧០ ក្រុមប្រឹក្សាព្រះរាជាណាចក្រ
និងរដ្ឋសភាបានប្រកាសទម្លាក់នរោត្តមសីហនុចេញពីឋានៈព្រះ
ប្រមុខរដ្ឋ។
របបសាធារណរដ្ឋខ្មែរ
ថ្ងៃទី ៩ ឧសភា ១៩៧០ ព្រះរាជាណាចក្រកម្ពុជា
ត្រូវដូរឈ្មោះជាសាធារណរដ្ឋខ្មែរនៅក្រោយរដ្ឋប្រហារ
យោធាក្រោមការដឺកនាំរបស់លន់ណុល និងទ្រង់សិរិមតះ។
សម្តេចព្រះ នរោត្តមសីហនុបានថ្លែងប្រកាសមិន
ទទួលស្គាល់របបភ្នំពេញហើយប្រកាសបង្កើតរណសិរ្សរួបរួមជាតិកម្ពុជា
និងបង្កើតកំលាំងប្រដាប់អាវុធរំដោះជាតិកម្ពុជា។
ចាប់តាំងពីថ្ងៃទី ៣០ ខែមេសា ១៩៧០
កងទ័ពរណសិរ្សរួបរួមជាតិកម្ពុជាបានធ្វើការវាយប្រហារយ៉ាងខ្លាំង
ក្លាលើកងទ័ពលន់ ណុល និងបរទេស។ ប្រទេសកម្ពុជា រង
ភាពខ្ទេចខ្ទាំដោយសារតែសង្គ្រាមក្នុងស្រុករហូតមកដល់ថ្ងៃទី ១៧
ខែ មេសា ១៩៧៥ ទើបកងទ័ពរណសិរ្សរួបរួមជាតិកម្ពុជា
បានផ្តួលរំលំរបបសាធារណរដ្ឋ ខ្មែររបស់លន់ណុល។
របបកម្ពុជាប្រជាធិបតេយ្យ
ពីថ្ងៃទី ២៥ ខែមេសា ឆ្នាំ ១៩៧៥
ក្រុមខ្មែរក្រហមបានធ្វើមហាសន្និបាតវិសាមញ្ញោដីម្បីរៀបចំ
រដ្ឋធម្មនុញ្ញ ថ្មីហើយបានដាក់ឈ្មោះប្រទេសថា
កម្ពុជាប្រជាធិបតេយ្យ។
រដ្ឋាភិបាលរបស់កម្ពុជាប្រជាធិបតេយ្យត្រូវបាន បង្កើតឡើងដោយមាន
ប៉ុលពត ជាអ្នកដឹកនាំរបបនោះ។
ប្រជារាស្ត្រខ្មែរស្លូតត្រង់ត្រូវទទួលការកាប់សម្លាប់
យ៉ាងរង្គាល។
របបសាធារណរដ្ឋប្រជាមានិតកម្ពុជា
ក្រោយពីផ្តួលរំលំរបប ប៉ុលពត នៅថ្ងៃ ៧ មករា ១៩៧៩
រណសិរ្សសង្គ្រោះជាតិកម្ពុជា ដែលកើតឡើង នៅថ្ងៃទី ២ ខែ ធ្នូ
១៩៧៨ បានប្រកាសប្រទេសកម្ពុជាជាសាធារណរដ្ឋប្រជាមានិតកម្ពុជា។
បន្ទាប់មកដូរជា រដ្ឋកម្ពុជា
ដែលមានបក្សប្រជាជនបដិវត្តន៍កម្ពុជាជាអ្នកដឹកនាំ។ មានរដ្ឋកម្ពុជា នេះហើយទើបមានព្រះរាជាណាចក្រកម្ពុជាសាជាថ្មីនៅក្នុងស្រុកខ្មែរម្ដងទៀត ។
ព្រះរាជាណាចក្រកម្ពុជា
នៅថ្ងៃទី ២៣ តុលា ១៩៩១ សន្ធិសញ្ញាក្រុងបារីស
ស្តីពីការរួបរួមជាតិបានផ្តល់លទ្ធភាពដល់ការយាងនិវត្ត
មាតុភូមិវិញរបស់ព្រះបាទសម្តេចព្រះនរោត្តមសីហនុ។
ព្រះអង្គឡើងគ្រងរាជ្យសាជាថ្មីនៅថ្ងៃ ទី ២៤ កញ្ញា ១៩៩៣
ព្រមទាំងប្តូរឈ្មោះប្រទេសជាព្រះរាជាណាចក្រកម្ពុជា
វិញ។ រាជរដ្ឋាភិបាលក្នុងអណត្តិនោះ ដឹកនាំដោយសហនាយក
រដ្ឋមន្ត្រីពីររូបគឺ សម្តេចក្រុមព្រះ នរោត្តម រណឬទ្ធិ
ជានាយកមន្ត្រីទី១ និងសម្តេច ហ៊ុន សែន ជានាយកមន្ត្រីទី២
។
Saturday, June 4, 2016
របបខ្មែរក្រោយអាណាព្យាបាលបារាំង
កម្ពុជាក្រោមអាណាព្យាបាលបារាំង
សន្ធិសញ្ញាថ្ងៃទី ១១ សីហា ១៨៦៣ ស្តីពីអាណាព្យាបាលបារាំងលើប្រទេសកម្ពុជា ត្រូវ
បានសៀមដែលជាគូរប្រជែង នឹងបារាំងប្រឆាំងយ៉ាងខ្លាំង។
ដើម្បីដោះស្រាយបញ្ហានេះបារាំងបានយល់ព្រមប្រគល់ខេត្តបាត់ដំបង
និងសៀមរាបទៅ អោយសៀម។ រហូតដល់ ១៨៦៧
ទើបសៀមទទួលស្គាល់សិទ្ធិត្រួតត្រារបស់បារាំងលើកម្ពុជា។
ក្នុងការត្រួតត្រា ដំបូង បារាំងធ្វើវិធីត្រជាក់។
បន្ទាប់មកនៅថ្ងៃទី ១៧ មិថុនា ១៨៨៤ បារាំងបានឡោមព័ទ្ធរាជវាំង
ហើយគំរាមគំហែង ព្រះបាទ
នរោត្តមបង្ខំអោយព្រះអង្គចុះព្រះហស្តលេខាលើអនុសញ្ញាមួយ
ដែលបានដកហូតអំណាចទាំងឡាយរបស់ ព្រះអង្គ។ ដំណាក់កាលចុងក្រោយ
បារាំងបានធ្វើអោយកម្ពុជាក្លាយជាដែនដីសម្រាប់ផ្គត់ផ្គង់ផលកសិកម្ម
អោយ បារាំង ដោយបញ្ចូល
កម្ពុជាទៅក្នុងសហព័ន្ធឥណ្ឌូចិនបារាំង។ ដោយសារការកេងប្រវ័ញ្ច
និងការគាបសង្កត់ពីពួកបារាំងខ្លាំងពេក ប្រជារាស្ត្រ
ខ្មែរបានងើបបះបោរប្រឆាំងនឹងបារាំងជាបន្តបន្ទាប់ ដូចជាចលនា
តស៊ូរបស់ក្រឡាហោមគង់ (១៨៨៥- ១៨៨៦)
ចលនាតស៊ូរបស់ពិស្ណុលោកឈូក(១៨៨៥-១៨៨៦)។
ទោះបីចាលនាតស៊ូទាំងនេះត្រូវបានបង្ក្រាបយ៉ាង ឃោរឃៅពីសំណាក់
កងទ័ពបារាំងក៏ដោយ
តែបានរីកផុសផុលមិនឈប់ឈររហូតដល់រជ្ជកាលព្រះបាទស៊ីសុវត្ថិមុនី
វង្ស (១៩២៧ -១៩៤១)
និងបន្តមកដល់រជ្ជកាលព្រះបាទនរោត្តមសីហនុវរ្ម័នក្នុងរាជ្យទី១
(១៩៤១ – ១៩៥៥)។
កម្ពុជានៅចុងសម័យអាណានិគមនិយមបារាំង
ព្រះបាទនរោត្តមសីហនុវរ្ម័ន បានសោយរាជ្យក្នុងអំលុងពេលនៃសង្គ្រាមលោកលើកទី២ ។ ពេលនោះដោយជប៉ុនមាន ជោគជ័យនៅចុងបូព៌ា និងអាស៊ីអាគ្នេយ៍ កម្ពុជាក៏បានធ្លាក់ក្រោមការត្រួតត្រាពីរជាន់គឺ បារាំង និងជប៉ុន ។ ក្រោយមកមានចលនាតស៊ូបានកើតឡើងជាបន្តបន្ទាប់។ ក្រុមដែលលំអៀងទៅខាង ជប៉ុន មានសឺងង៉ុកថាញ់ជាមេដឹកនាំ។ នៅដើមឆ្នាំ ១៩៥២ សឺងង៉ុកថាញ់បានបង្កើតចលនាខ្មែរសេរី។ ក្រុមមួយទៀតលំអៀងទៅកាន់កុំម្មុយនីស បានក្លាយ ជារណសិរ្ស អ្នកស្នេហាមាតិភូមិខ្មែរ ហៅកាត់ថាខ្មែរឥស្សរៈមានទូសាមុតជាប្រធាន។ស្ថានភាពសង្គមក្រោយសម័យអង្គរ
សង្គ្រាមអាណាចក្រខ្មែរជាមួយសៀម |
- អាណាចក្រខាងជើង មានរាជធានីនៅកំពង់សៀមគ្រប់គ្រងដោយព្រះបាទស្រីរាជា ។
- អាណាចក្រខាងកើត មានរាជធានីនៅស្រីសឈរគ្រប់គ្រងដោយព្រះបានស្រីសុរិយោទ័យ ។
- អាណាចក្រខាងត្បូង មានរាជាធានីនៅចតុមុខគ្រប់គ្រងដោយព្រះបាទធម្មរាជា ។
ស្ថានភាពសង្គមសម័យអង្គរ
ការកសាងអង្គរវត្ត |
ជីវីតរស់នៅក្នុងសម័យអង្គរ |
Subscribe to:
Posts (Atom)