|
សង្គ្រាមអាណាចក្រខ្មែរជាមួយសៀម |
ឆ្នាំ ១៤៣១
ព្រះបាទពញាយ៉ាតបានសម្រេចព្រះទ័យលើករាជធានីចេញពីអង្គរមកតាំងនៅ
ទួលបាសាន បន្ទាប់មកក៏
លើកពីទួលបាសានទៅតាំងនៅភ្នំដូនពេញ(ចតុមុខ) វិញ។
លុះសម្រេចការកសាងហើយ ព្រះរាជាទ្រង់តាំងប្រទាននាមនគរ ថា
ក្រុងចតុមុខមង្គលមហានគរឆ្នាំ១៤៣៧ ព្រះអង្គបានសម្ពោធរាជធានី។
ក្រោយពីព្រះបាទពញាយ៉ាតសុគតទៅ
សង្គមខ្មែរត្រូវបែកខ្ញែកជាបក្សពួកឈ្លោះប្រកែកគ្នាឥតឈប់ឈរ
រាស្ត្ររងទុក្ខ
វេទនារហូតដល់ប្រទេសត្រូវបានបែកចែកជាបីអាណាចក្រ៖
- អាណាចក្រខាងជើង មានរាជធានីនៅកំពង់សៀមគ្រប់គ្រងដោយព្រះបាទស្រីរាជា ។
- អាណាចក្រខាងកើត មានរាជធានីនៅស្រីសឈរគ្រប់គ្រងដោយព្រះបានស្រីសុរិយោទ័យ ។
- អាណាចក្រខាងត្បូង មានរាជាធានីនៅចតុមុខគ្រប់គ្រងដោយព្រះបាទធម្មរាជា ។
ការបែកបាក់
និងចំបាំងរាំងជល់ឥតឈប់ឈររវាងបក្សពួកខ្មែរទាំងបីនេះបានផ្តល់
ផលវិបាកដល់សង្គមខ្មែរ ដូចជា ចោរកម្ម ការកាប់សម្លាប់
គ្រោះទុរ្ភិក្ស។
ខ្មែររស់នៅក្នុងភាពខ្លោចផ្សាបែបនេះអស់រយៈពេល១០ឆ្នាំគឺពី
១៤៧៥ ដល់ ១៤៨៥
ទើបព្រះបាទធម្មរាជាខិតខំបញ្ចប់សង្គ្រាមគ្នាឯងនេះដោយពឹងសៀមអោយមក
ជួយ។ នៅក្នុងឆ្នាំ១៥២៩
ព្រះមហាក្សត្រខ្មែរយាងទៅគង់នៅក្នុងបន្ទាយលង្វែក។
ព្រះបាទអង្គចន្ទរាជាបានស្តារប្រទេសជាតិឡើងវិញលើគ្រប់ វិស័យ។
ក្នុងវិស័យយោធាកងទ័ពខ្មែរបានចូលវាយលុកនៅប្រទេសសៀមរហូតដល់
ក្រុងអយុធ្យា។ ក៏ប៉ុន្តែនៅចុង សតវត្សទី១៦
រឹទ្ធានុភាពអាណាចក្រកម្ពុជាត្រូវថយចុះ
ជាហេតុនាំអោយសៀមលើកទ័ពចូលមកវាយក្រុងលង្វែកបាន ក្នុងឆ្នាំ
១៥៩៣។
ការបែកបន្ទាយលង្វែកជាឱកាសមួយដែលនាំអោយសៀមពង្រីកទ្ធិពលកាន់តែ
ខ្លាំឡើងៗមកលើ ប្រទេសកម្ពុជា។
ម្យ៉ាងទៀតធ្វើអោយខ្មែរបាត់បង់ទ្រព្យសម្បត្តិក្បួនច្បាប់
អ្ន់កប្រាជ្ញបណ្ឌិត ហើយវប្បធម៍ខ្មែរក៏ត្រូវ
ហូរចូលក្នុងប្រទេសសៀមអស់។
ភាពបរាជ័យក្នុងសម័យលង្វែកបានធ្វើអោយកម្ពុជាធ្លាក់ចំនុះសៀម។
នៅឆ្នាំ១៦១៣ ព្រះបាទស្រីសុរិយោពណ៌បានដាក់រាជ្យអោយបុត្រានាម
ជ័យជេដ្ឋាទី២(១៦១៨ – ១៦២៨) ព្រះអង្គបាន
លើករាជធានីមកតាំងនៅឧត្តុង្គ។ នៅន្លោះឆ្នាំ(១៦២០-១៨៦៣)
មានព្រឹត្តិការណ៍ជាច្រើនកើតឡើង ដូចជា ទំនាក់ទំនង ខ្មែរ-ថៃ
និង ខ្មែរ-យួន
ព្រមទាំងព្រឹត្តិការណ៍ចំបងពីរទៀតគឺសម្ព័ន្ធភាពរវាងខ្មែរនឹងយួន
និងការ ដណ្តើមអំនាចគ្នា រវាងយួន និងសៀមលើប្រទេសកម្ពុជា។
No comments:
Post a Comment