Saturday, June 4, 2016

របបខ្មែរក្រោយអាណាព្យាបាលបារាំង

សង្គមរាស្ត្រនិយម 

ក្រោយ​ពី​បារាំង​បាន​ប្រគល់​ឯករាជ្យ​ពេញ​បរិបូរ​ណ៍​មក​ ​នៅ​ខែ​មិ​នា​ ​ឆ្នាំ​១៩៥៥​ ​ព្រះបាទ​នរោត្តម​សីហ​នុ​បាន​ ​ចាក​ចេញពី​រាជ្យ​បល្ល័ង្ក​ ​ហើយ​យាង​ព្រះបាទ​នរោត្តម​សុរា​ម្រិ​ត​ ​ជា​ព្រះ​បិតា​ឡើង​សោយរាជ្យ​។​ ​ប្រទេស​កម្ពុជា បាន​ ​ស្គាល់​ពន្លឺ​អស់​រយៈពេល​១៧​ឆ្នាំ​គឺ​ពី​ឆ្នាំ​១៩៥៣​ដល់​ឆ្នាំ​១៩៧០​ ​ក្នុង​រាជ​សង្គមរាស្ត្រនិយម​ ​ដែល​មាន​សម្តេច​ ​ព្រះ​នរោត្តម​ ​សីហ​នុ​ ​ជា​ព្រះ​ប្រមុខរដ្ឋ​។​ ​ក្រោយ​ពី​ប្រទេស​កម្ពុជា មាន​វិ​បត្ត​សេដ្ឋកិច្ច​ ​និង​នយោបាយ​ដ៏​ធ្ងន់​ធរ​ ​យោង​តាម​សមាជជាតិ​នា​ខែសីហា​ ​ឆ្នាំ​១៩៦៩​ ​ព្រះបាទ​សម្តេច​នរោត្តម​ ​សីហ​នុ​ ​បាន​ប្រគល់​ភារកិច្ច​អោយ​ ​លោក​ ​ឧត្តមសេនីយ​ ​លន់​ ​ណុ​ល​ ​និង​ទ្រង់​សិរិ​មតៈ​ ​ជា​អ្នក​រៀបចំ​បង្កើត​រដ្ឋាភិបាល​ស្រោចស្រង់​ជាតិ​។​ ​លុះដល់​ ​ថ្ងៃ​១៨​ ​មិ​នា​ ​ឆ្នាំ​១៩៧០​ ​ក្រុមប្រឹក្សា​ព្រះរាជាណាចក្រ​ ​និង​រដ្ឋសភា​បាន​ប្រកាស​ទម្លាក់​នរោត្តម​សីហ​នុ​ចេញពី​ឋានៈ​ព្រះ​ ​ប្រមុខរដ្ឋ​។
                          
របប​សាធារណរដ្ឋ​ខ្មែរ

ថ្ងៃ​ទី​ ​៩ ឧសភា​ ​១៩៧០ ព្រះរាជាណាចក្រ​កម្ពុជា ត្រូវ​ដូរ​ឈ្មោះ​ជា​សាធារណរដ្ឋ​ខ្មែរ​នៅ​ក្រោយ​រដ្ឋប្រហារ​ ​យោធា​ក្រោម​ការ​ដឺ​ក​នាំ​របស់​លន់​ណុ​ល​ ​និង​ទ្រង់​សិរិ​ម​តះ​។​ ​សម្តេចព្រះ​ ​នរោត្តម​សីហ​នុ​បាន​ថ្លែង​ប្រកាស​មិន​ ​ទទួលស្គាល់​របប​ភ្នំពេញ​ហើយ​ប្រកាស​បង្កើត​រណសិរ្ស​រួបរួម​ជាតិ​កម្ពុជា​ ​និង​បង្កើត​កំលាំងប្រដាប់អាវុធ​រំដោះ​​ជាតិ​កម្ពុជា​។​ ​ចាប់តាំងពី​ថ្ងៃ​ទី​ ​៣០ ខែមេសា​ ​១៩៧០ កងទ័ព​រណសិរ្ស​រួបរួម​ជាតិ​កម្ពុជា​បាន​ធ្វើការ​​វាយប្រហារ​យ៉ាង​ខ្លាំង​ ក្លា​លើ​កងទ័ព​លន់​ ​ណុ​ល​ ​និង​បរទេស​។​ ​ប្រទេស​កម្ពុជា រង ​ភាព​ខ្ទេចខ្ទាំ​ដោយសារ​តែ​សង្គ្រាម​ក្នុងស្រុក​រហូត​មក​ដល់​ថ្ងៃ​ទី​ ​១៧ ខែ​ ​មេ​សា​ ​១៩៧៥ ទើប​កងទ័ព​រណសិរ្ស​រួបរួម​ជាតិ​កម្ពុជា​ ​បាន​ផ្តួល​រំលំ​របប​សាធារណរដ្ឋ​ ​ខ្មែរ​របស់​លន់​ណុ​ល​។

     
របប​កម្ពុជា​ប្រជាធិបតេយ្យ 

ពី​ថ្ងៃ​ទី​ ​២៥ ខែមេសា​ ​ឆ្នាំ​ ​១៩៧៥ ក្រុម​ខ្មែរក្រហម​បាន​ធ្វើ​មហាសន្និបាត​វិ​សាម​ញ្ញោ​ដី​ម្បី​រៀបចំ​ រដ្ឋធម្មនុញ្ញ​ ​ថ្មី​ហើយ​បាន​ដាក់​ឈ្មោះ​ប្រទេស​ថា​ ​កម្ពុជា​ប្រជាធិបតេយ្យ​។​ ​រដ្ឋាភិបាល​របស់​កម្ពុជា​ប្រជាធិបតេយ្យ​ត្រូវ​បាន​ ​បង្កើត​ឡើង​ដោយ​មាន​ ​ប៉ុ​ល​ពត​ ​ជា​អ្នកដឹកនាំ​របប​នោះ​។​ ​ប្រជារាស្ត្រ​ខ្មែរ​ស្លូតត្រង់​ត្រូវ​ទទួល​ការ​កាប់សម្លាប់​ ​យ៉ាង​រង្គាល​។
                              


របប​សាធារណរដ្ឋ​ប្រជាមានិត​កម្ពុជា 

ក្រោយ​ពី​ផ្តួលរំលំ​របប​ ​ប៉ុ​ល​ពត​ ​នៅ​ថ្ងៃ​ ​៧ មក​រា​ ​១៩៧៩ រណសិរ្ស​សង្គ្រោះ​ជាតិ​កម្ពុជា​ ​ដែល​កើតឡើង​ ​នៅ​ថ្ងៃ​ទី​ ​២ ខែ​ ​ធ្នូ​ ​១៩៧៨ បាន​ប្រកាស​ប្រទេស​កម្ពុជា​ជា​សាធារណរដ្ឋ​ប្រជាមានិត​កម្ពុជា​។​ ​បន្ទាប់​មក​ដូរ​ជា​ ​រដ្ឋ​កម្ពុជា​ ​ដែល​មាន​បក្ស​ប្រជា​ជន​បដិវត្តន៍​កម្ពុជា​ជា​អ្នកដឹកនាំ​។​ ​មាន​រដ្ឋ​កម្ពុជា នេះ​ហើយ​ទើប​មានព្រះ​រាជាណាចក្រ​កម្ពុជា​សា​ជា​ថ្មី​នៅក្នុង​ស្រុក​ខ្មែរ​ម្ដង​ទៀត ។

ព្រះរាជាណាចក្រ​កម្ពុជា 

នៅ​ថ្ងៃ​ទី​ ​២៣ តុលា​ ​១៩៩១ សន្ធិសញ្ញា​ក្រុង​បារី​ស ស្តី​ពី​ការ​រួបរួម​ជាតិ​បាន​ផ្តល់​លទ្ធភាព​ដល់​ការ​យាង​និវត្ត​ ​មាតុភូមិ​វិញ​របស់​ព្រះបាទ​សម្តេចព្រះ​នរោត្តម​សីហ​នុ​។​ ​ព្រះ​អង្គ​ឡើង​គ្រងរាជ្យ​សា​ជា​ថ្មី​នៅ​ថ្ងៃ​ ​ទី​ ​២៤ កញ្ញា​ ​១៩៩៣ ព្រមទាំង​ប្តូរ​ឈ្មោះ​ប្រទេស​ជា​ព្រះរាជាណាចក្រ​កម្ពុជា វិ​ញ។​ ​រាជរដ្ឋាភិបាល​ក្នុង​អណ​ត្តិ​នោះ​ ​ដឹកនាំ​ដោយ​សហ​នាយក​ ​រដ្ឋមន្ត្រី​ពីរ​រូប​គឺ​ ​សម្តេចក្រុមព្រះ​ ​នរោត្តម​ ​រណ​ឬ​ទ្ធិ​ ​ជា​នាយក​មន្ត្រី​ទី​១​ ​និង​សម្តេច​ ​ហ៊ុន​ ​សែន​ ​ជា​នាយក​មន្ត្រី​ទី​២​ ​។

No comments:

Post a Comment