វីរបុរសខ្មែរ – ក្រឡាហោមគង់ (បះបោរដើម្បីជាតិ ពីឆ្នាំ ១៨៨៥ ដល់ ១៨៨៦)
ក្រឡាហោមគង់ ជាមេទ័ពជើងទឹក និងជាស្តេចក្រាញ់
កាន់កាប់ការពារទឹកដីខ្មែរមួយចំនួន នៅភាគខាងត្បូង
បានដឹកនាំចលនាបះបោរមួយក្នុងប្រទេសខ្មែរ ក្នុងបំណងប្រយុទ្ធរំដោះប្រទេសខ្មែរ
ពីអំពើជិះជាន់របស់ពួកអាណានិគមបារាំង និងរំដោះខេត្តខ្មែរនៅកម្ពុជាក្រោម
ពីកិច្ចសន្យារបស់បារាំង ដែលប្រគល់ទឹកដីខ្មែរ ទៅអោយយួនកាន់កាប់។
គ្មាននរណាស្គាល់ឈ្មោះពិតរបស់លោកទេ គេស្គាល់តែឈ្មោះគោរមងារជាមេទ័ព
ក្រឡាហោមគង់ មានទឹកចិត្តក្លាហានក្រៃលែង ទទួលការគាំទ្រពីព្រះបាទនរោត្តម
ពីប្រជាកសិករទូទាំងប្រទេស ពីពលរដ្ឋជនជាតិចិន ដែលរស់នៅស្រុកខ្មែរ
និងពីព្រះសង្ឃខ្មែរ។ នៅឆ្នាំ១៨៨៦ បារាំង និងយួន បានប្រើល្បិច
អញ្ជើញក្រឡាហោមគង់ មកធ្វើការចរចា រួចចាប់លោកចងផ្អោបនឹងបំពង់ផ្សែងកប៉ាល់
អោយឈ្លក់ផ្សែងស្លាប់ បាត់បង់ជីវិត រួចទើបស្រាយសពទម្លាក់ទឹក។
វីរភាពរបស់លោក បានបំផុសទឹកចិត្តកូនខ្មែរ
ឲ្យក្រោកឈរឡើងប្រឆាំងនឹងពួកបរទេសឈ្លានពានវាតទីនិយមជាបន្តបន្ទាប់។
ក្រឡាហោមគង់ បានលាចាកលោកនេះមែន ប៉ុន្តែកិត្តិនាម
និងវីរភាពរបស់លោកបានមកសណ្ឋិតជាប់នឹងដួងព្រលឹងកូនខ្មែរជានិរន្តរ៍។
No comments:
Post a Comment