Saturday, June 4, 2016

របបខ្មែរក្រោយអាណាព្យាបាលបារាំង

សង្គមរាស្ត្រនិយម 

ក្រោយ​ពី​បារាំង​បាន​ប្រគល់​ឯករាជ្យ​ពេញ​បរិបូរ​ណ៍​មក​ ​នៅ​ខែ​មិ​នា​ ​ឆ្នាំ​១៩៥៥​ ​ព្រះបាទ​នរោត្តម​សីហ​នុ​បាន​ ​ចាក​ចេញពី​រាជ្យ​បល្ល័ង្ក​ ​ហើយ​យាង​ព្រះបាទ​នរោត្តម​សុរា​ម្រិ​ត​ ​ជា​ព្រះ​បិតា​ឡើង​សោយរាជ្យ​។​ ​ប្រទេស​កម្ពុជា បាន​ ​ស្គាល់​ពន្លឺ​អស់​រយៈពេល​១៧​ឆ្នាំ​គឺ​ពី​ឆ្នាំ​១៩៥៣​ដល់​ឆ្នាំ​១៩៧០​ ​ក្នុង​រាជ​សង្គមរាស្ត្រនិយម​ ​ដែល​មាន​សម្តេច​ ​ព្រះ​នរោត្តម​ ​សីហ​នុ​ ​ជា​ព្រះ​ប្រមុខរដ្ឋ​។​ ​ក្រោយ​ពី​ប្រទេស​កម្ពុជា មាន​វិ​បត្ត​សេដ្ឋកិច្ច​ ​និង​នយោបាយ​ដ៏​ធ្ងន់​ធរ​ ​យោង​តាម​សមាជជាតិ​នា​ខែសីហា​ ​ឆ្នាំ​១៩៦៩​ ​ព្រះបាទ​សម្តេច​នរោត្តម​ ​សីហ​នុ​ ​បាន​ប្រគល់​ភារកិច្ច​អោយ​ ​លោក​ ​ឧត្តមសេនីយ​ ​លន់​ ​ណុ​ល​ ​និង​ទ្រង់​សិរិ​មតៈ​ ​ជា​អ្នក​រៀបចំ​បង្កើត​រដ្ឋាភិបាល​ស្រោចស្រង់​ជាតិ​។​ ​លុះដល់​ ​ថ្ងៃ​១៨​ ​មិ​នា​ ​ឆ្នាំ​១៩៧០​ ​ក្រុមប្រឹក្សា​ព្រះរាជាណាចក្រ​ ​និង​រដ្ឋសភា​បាន​ប្រកាស​ទម្លាក់​នរោត្តម​សីហ​នុ​ចេញពី​ឋានៈ​ព្រះ​ ​ប្រមុខរដ្ឋ​។
                          
របប​សាធារណរដ្ឋ​ខ្មែរ

ថ្ងៃ​ទី​ ​៩ ឧសភា​ ​១៩៧០ ព្រះរាជាណាចក្រ​កម្ពុជា ត្រូវ​ដូរ​ឈ្មោះ​ជា​សាធារណរដ្ឋ​ខ្មែរ​នៅ​ក្រោយ​រដ្ឋប្រហារ​ ​យោធា​ក្រោម​ការ​ដឺ​ក​នាំ​របស់​លន់​ណុ​ល​ ​និង​ទ្រង់​សិរិ​ម​តះ​។​ ​សម្តេចព្រះ​ ​នរោត្តម​សីហ​នុ​បាន​ថ្លែង​ប្រកាស​មិន​ ​ទទួលស្គាល់​របប​ភ្នំពេញ​ហើយ​ប្រកាស​បង្កើត​រណសិរ្ស​រួបរួម​ជាតិ​កម្ពុជា​ ​និង​បង្កើត​កំលាំងប្រដាប់អាវុធ​រំដោះ​​ជាតិ​កម្ពុជា​។​ ​ចាប់តាំងពី​ថ្ងៃ​ទី​ ​៣០ ខែមេសា​ ​១៩៧០ កងទ័ព​រណសិរ្ស​រួបរួម​ជាតិ​កម្ពុជា​បាន​ធ្វើការ​​វាយប្រហារ​យ៉ាង​ខ្លាំង​ ក្លា​លើ​កងទ័ព​លន់​ ​ណុ​ល​ ​និង​បរទេស​។​ ​ប្រទេស​កម្ពុជា រង ​ភាព​ខ្ទេចខ្ទាំ​ដោយសារ​តែ​សង្គ្រាម​ក្នុងស្រុក​រហូត​មក​ដល់​ថ្ងៃ​ទី​ ​១៧ ខែ​ ​មេ​សា​ ​១៩៧៥ ទើប​កងទ័ព​រណសិរ្ស​រួបរួម​ជាតិ​កម្ពុជា​ ​បាន​ផ្តួល​រំលំ​របប​សាធារណរដ្ឋ​ ​ខ្មែរ​របស់​លន់​ណុ​ល​។

     
របប​កម្ពុជា​ប្រជាធិបតេយ្យ 

ពី​ថ្ងៃ​ទី​ ​២៥ ខែមេសា​ ​ឆ្នាំ​ ​១៩៧៥ ក្រុម​ខ្មែរក្រហម​បាន​ធ្វើ​មហាសន្និបាត​វិ​សាម​ញ្ញោ​ដី​ម្បី​រៀបចំ​ រដ្ឋធម្មនុញ្ញ​ ​ថ្មី​ហើយ​បាន​ដាក់​ឈ្មោះ​ប្រទេស​ថា​ ​កម្ពុជា​ប្រជាធិបតេយ្យ​។​ ​រដ្ឋាភិបាល​របស់​កម្ពុជា​ប្រជាធិបតេយ្យ​ត្រូវ​បាន​ ​បង្កើត​ឡើង​ដោយ​មាន​ ​ប៉ុ​ល​ពត​ ​ជា​អ្នកដឹកនាំ​របប​នោះ​។​ ​ប្រជារាស្ត្រ​ខ្មែរ​ស្លូតត្រង់​ត្រូវ​ទទួល​ការ​កាប់សម្លាប់​ ​យ៉ាង​រង្គាល​។
                              


របប​សាធារណរដ្ឋ​ប្រជាមានិត​កម្ពុជា 

ក្រោយ​ពី​ផ្តួលរំលំ​របប​ ​ប៉ុ​ល​ពត​ ​នៅ​ថ្ងៃ​ ​៧ មក​រា​ ​១៩៧៩ រណសិរ្ស​សង្គ្រោះ​ជាតិ​កម្ពុជា​ ​ដែល​កើតឡើង​ ​នៅ​ថ្ងៃ​ទី​ ​២ ខែ​ ​ធ្នូ​ ​១៩៧៨ បាន​ប្រកាស​ប្រទេស​កម្ពុជា​ជា​សាធារណរដ្ឋ​ប្រជាមានិត​កម្ពុជា​។​ ​បន្ទាប់​មក​ដូរ​ជា​ ​រដ្ឋ​កម្ពុជា​ ​ដែល​មាន​បក្ស​ប្រជា​ជន​បដិវត្តន៍​កម្ពុជា​ជា​អ្នកដឹកនាំ​។​ ​មាន​រដ្ឋ​កម្ពុជា នេះ​ហើយ​ទើប​មានព្រះ​រាជាណាចក្រ​កម្ពុជា​សា​ជា​ថ្មី​នៅក្នុង​ស្រុក​ខ្មែរ​ម្ដង​ទៀត ។

ព្រះរាជាណាចក្រ​កម្ពុជា 

នៅ​ថ្ងៃ​ទី​ ​២៣ តុលា​ ​១៩៩១ សន្ធិសញ្ញា​ក្រុង​បារី​ស ស្តី​ពី​ការ​រួបរួម​ជាតិ​បាន​ផ្តល់​លទ្ធភាព​ដល់​ការ​យាង​និវត្ត​ ​មាតុភូមិ​វិញ​របស់​ព្រះបាទ​សម្តេចព្រះ​នរោត្តម​សីហ​នុ​។​ ​ព្រះ​អង្គ​ឡើង​គ្រងរាជ្យ​សា​ជា​ថ្មី​នៅ​ថ្ងៃ​ ​ទី​ ​២៤ កញ្ញា​ ​១៩៩៣ ព្រមទាំង​ប្តូរ​ឈ្មោះ​ប្រទេស​ជា​ព្រះរាជាណាចក្រ​កម្ពុជា វិ​ញ។​ ​រាជរដ្ឋាភិបាល​ក្នុង​អណ​ត្តិ​នោះ​ ​ដឹកនាំ​ដោយ​សហ​នាយក​ ​រដ្ឋមន្ត្រី​ពីរ​រូប​គឺ​ ​សម្តេចក្រុមព្រះ​ ​នរោត្តម​ ​រណ​ឬ​ទ្ធិ​ ​ជា​នាយក​មន្ត្រី​ទី​១​ ​និង​សម្តេច​ ​ហ៊ុន​ ​សែន​ ​ជា​នាយក​មន្ត្រី​ទី​២​ ​។

កម្ពុជា​ក្រោម​អាណាព្យាបាល​បារាំង

សន្ធិសញ្ញា​ថ្ងៃ​ទី​ ​១១ សីហា​ ​១៨៦៣ ស្តី​ពី​អាណាព្យាបាល​បារាំង​លើ​ប្រទេស​កម្ពុជា ត្រូវ ​បាន​សៀម​ដែល​ជា​គូរ​ប្រជែង​ ​នឹង​បារាំង​ប្រឆាំង​យ៉ាង​ខ្លាំង​។​ ​ដើម្បី​ដោះស្រាយ​បញ្ហា​នេះ​បារាំង​បាន​យល់ព្រម​ប្រគល់​ខេត្តបាត់ដំបង​ ​និង​សៀមរាប​ទៅ​ ​អោយ​សៀម​។​ ​រហូត​ដល់​ ​១៨៦៧ ទើប​សៀម​ទទួលស្គាល់​សិទ្ធិ​ត្រួតត្រា​របស់​បារាំង​លើ​កម្ពុជា​។​ ​ក្នុង​ការ​ត្រួតត្រា​ ​ដំបូង​ ​បារាំង​ធ្វើ​វិធី​ត្រជាក់​។​ ​បន្ទាប់​មក​នៅ​ថ្ងៃ​ទី​ ​១៧ មិថុនា​ ​១៨៨៤ បារាំង​បាន​ឡោម​ព័ទ្ធ​រាជវាំង​ ​ហើយ​គំរាម​គំ​ហែង​ ​ព្រះបាទ​ ​នរោត្តម​បង្ខំ​អោយ​ព្រះ​អង្គ​ចុះ​ព្រះ​ហស្ត​លេខា​លើ​អនុសញ្ញា​មួយ​ ​ដែល​បាន​ដកហូត​អំណាច​ទាំងឡាយ​របស់​ ​ព្រះ​អង្គ​។​ ​ដំណាក់កាល​ចុង​ក្រោយ​ ​បារាំង​បាន​ធ្វើ​អោយ​កម្ពុជា​ក្លាយជា​ដែនដី​សម្រាប់​ផ្គត់ផ្គង់​ផល​កសិកម្ម ​អោយ បារាំង ដោយ​បញ្ចូល​ ​កម្ពុជា​ទៅ​ក្នុង​សហព័ន្ធ​ឥណ្ឌូ​ចិន​បារាំង​។​ ​ដោយសារ​ការ​កេងប្រវ័ញ្ច​ ​និង​ការ​គាបសង្កត់​ពី​ពួក​បារាំង​ខ្លាំង​ពេក​ ​ប្រជារាស្ត្រ​ ​ខ្មែរ​បាន​ងើប​បះបោរ​ប្រឆាំង​នឹង​បា​រាំងជា​បន្តបន្ទាប់​ ​ដូច​ជា​ចលនា​ ​តស៊ូ​របស់​ក្រឡាហោមគង់​ ​(១៨៨៥- ១៨៨៦) ចលនា​តស៊ូ​របស់​ពិស្ណុលោក​ឈូក​(១៨៨៥-១៨៨៦)។ ទោះបី​ចាល​នា​តស៊ូ​ទាំងនេះ​ត្រូវ​បាន​បង្ក្រាប​យ៉ាង​ ​ឃោរឃៅ​ពី​សំណាក់​ ​កងទ័ព​បារាំង​ក៏​ដោយ​ ​តែ​បាន​រីក​ផុសផុល​មិន​ឈប់​ឈរ​រហូត​ដល់​រជ្ជកាល​ព្រះបាទ​ស៊ី​សុវត្ថិ​មុនី​ វង្ស​ ​(១៩២៧ -១៩៤១) និង​បន្ត​មក​ដល់​រជ្ជកាល​ព្រះបាទ​នរោត្តម​សីហ​នុ​វរ្ម័ន​ក្នុង​រាជ្យ​ទី​១​ ​(១៩៤១ – ១៩៥៥)។

កម្ពុជា​នៅ​ចុង​សម័យ​អាណានិគមនិយម​បារាំង

ព្រះបាទ​នរោត្តម​សីហ​នុ​វរ្ម័ន​ ​បាន​សោយរាជ្យ​ក្នុងអំលុងពេល​នៃ​សង្គ្រាមលោក​លើក​ទី​២ ។ ​ ​ពេល​នោះ​ដោយ​ជប៉ុន​មាន​ ​ជោគជ័យ​នៅ​ចុង​បូព៌ា​ ​និង​អាស៊ី​អាគ្នេយ៍​ ​កម្ពុជា​ក៏​បាន​ធ្លាក់​ក្រោម​ការ​ត្រួតត្រា​ពីរ​ជាន់​គឺ​ ​បារាំង និង​ជប៉ុន ។​ ​ក្រោយ​​មក​មាន​ចលនា​តស៊ូ​បាន​កើត​ឡើងជា​បន្តបន្ទាប់​។​ ​ក្រុម​ដែល​លំអៀង​ទៅ​ខាង ជប៉ុន មាន​សឺ​ង​ង៉ុ​កថា​ញ់​ជា​មេដឹកនាំ​។​ ​នៅ​ដើមឆ្នាំ​ ​១៩៥២ សឺ​ង​ង៉ុ​កថា​ញ់​បាន​បង្កើត​ចលនា​ខ្មែរ​សេរី​។​ ​ក្រុម​មួយទៀត​លំអៀង​ទៅ​កាន់​កុំ​ម្មុយ​នី​ស​ ​បាន​ក្លាយ​ ​ជា​រណសិរ្ស​ ​អ្នក​ស្នេហា​មា​តិ​ភូមិ​ខ្មែរ​ ​ហៅ​កាត់​ថា​ខ្មែរ​ឥស្សរៈមាន​ទូ​សា​មុត​ជា​ប្រធាន​។

ស្ថានភាព​សង្គម​ក្រោយ​សម័យ​អង្គរ

សង្គ្រាមអាណាចក្រខ្មែរជាមួយសៀម
ឆ្នាំ​ ​១៤៣១ ព្រះបាទ​ពញាយ៉ាត​បាន​សម្រេច​ព្រះ​ទ័យ​លើក​រាជធានី​ចេញពី​អង្គរ​មក​តាំងនៅ​ ទួល​បា​សាន​ ​បន្ទាប់​មក​ក៏​ ​លើក​ពី​ទួល​បា​សាន​ទៅ​តាំងនៅ​ភ្នំ​ដូនពេញ​(ចតុមុខ​) វិញ​។​ ​លុះ​សម្រេចការ​កសាង​ហើយ​ ​ព្រះរាជា​ទ្រង់​តាំង​ប្រទាន​នាម​នគរ​ ​ថា​ ​ក្រុង​ចតុមុខ​មង្គល​មហានគរ​ឆ្នាំ​១៤៣៧​ ​ព្រះ​អង្គ​បាន​សម្ពោធ​រាជធានី​។​ ​ ក្រោយ​ពី​ព្រះបាទ​ពញាយ៉ាត​សុគត​ទៅ​ ​សង្គម​ខ្មែរ​ត្រូវ​បែកខ្ញែក​ជា​បក្សពួក​ឈ្លោះប្រកែក​គ្នា​ឥត​ឈប់​ឈរ​ ​រាស្ត្រ​រង​ទុក្ខ​ ​វេទនា​រហូត​ដល់​ប្រទេស​ត្រូវ​បាន​បែក​ចែក​ជា​បី​អាណាចក្រ៖
  • អាណាចក្រ​ខាងជើង​ ​មាន​រាជធានី​នៅ​កំពង់សៀម​គ្រប់គ្រង​ដោយ​ព្រះបាទ​ស្រី​រាជា​ ​។
  • អាណាចក្រ​ខាងកើត​ ​មាន​រាជធានី​នៅ​ស្រី​ស​ឈរ​គ្រប់គ្រង​ដោយ​ព្រះ​បាន​ស្រីសុរិយោទ័យ​ ​។
  • អាណាចក្រ​ខាងត្បូង​ ​មាន​រាជា​ធានី​នៅ​ចតុមុខ​គ្រប់គ្រង​ដោយ​ព្រះបាទ​ធម្ម​រាជា​ ​។
ការ​បែកបាក់​ ​និង​ចំបាំងរាំងជល់ឥត​ឈប់​ឈរ​រវាង​បក្សពួក​ខ្មែរ​ទាំង​បី​នេះ​បាន​ផ្តល់​ ផលវិបាក​ដល់​សង្គម​ខ្មែរ​ ​ដូច​ជា​ ​ចោរកម្ម​ ​ការ​កាប់សម្លាប់​ ​គ្រោះ​ទុរ្ភិក្ស​។​ ​ខ្មែរ​រស់នៅ​ក្នុង​ភាព​ខ្លោចផ្សា​បែប​នេះ​អស់​រយៈពេល​១០​ឆ្នាំ​គឺ​ពី​ ​១៤៧៥ ដល់​ ​១៤៨៥ ទើប​ព្រះបាទ​ធម្ម​រាជា​ខិតខំ​បញ្ចប់សង្គ្រាម​គ្នា​ឯង​នេះ​ដោយ​ពឹង​សៀម​អោយមក ​ជួយ​។​ ​នៅ​ក្នុង​ឆ្នាំ​១៥២៩​ ​ព្រះមហាក្សត្រ​ខ្មែរ​យាង​ទៅ​គង់នៅ​ក្នុង​បន្ទាយលង្វែក​។​ ​ព្រះបាទ​អង្គចន្ទរាជា​បាន​ស្តារ​ប្រទេស​ជាតិ​ឡើង​វិញ​លើ​គ្រប់​ ​វិស័យ​។​ ​ក្នុង​វិស័យ​យោធា​កងទ័ព​ខ្មែរ​បាន​ចូល​វាយលុក​នៅ​ប្រទេស​សៀម​រហូត​ដល់​ ក្រុង​អយុធ្យា​។​ ​ក៏​ប៉ុន្តែ​នៅ​ចុង​ ​សតវត្ស​ទី​១៦​ ​រឹទ្ធានុភាព​អាណាចក្រ​កម្ពុជា​ត្រូវ​ថយ​ចុះ​ ​ជា​ហេតុ​នាំ​អោយ​សៀម​លើកទ័ព​ចូល​មក​វាយ​ក្រុង​លង្វែក​បាន​ ​ក្នុង​ឆ្នាំ​ ​១៥៩៣។ ការ​បែក​បន្ទាយលង្វែក​ជា​ឱកាស​មួយ​ដែល​នាំ​អោយ​សៀម​ពង្រីក​ទ្ធិ​ពល​កាន់តែ​ ខ្លាំ​ឡើងៗ​មក​លើ​ ​ប្រទេស​កម្ពុជា​។​ ​ម្យ៉ាងទៀត​ធ្វើ​អោយ​ខ្មែរ​បាត់បង់​ទ្រព្យសម្បត្តិ​ក្បួនច្បាប់​ អ្ន់កប្រាជ្ញ​បណ្ឌិត​ ​ហើយ​វប្ប​ធ​ម៍​ខ្មែរ​ក៏​ត្រូវ​ ​ហូរ​ចូល​ក្នុង​ប្រទេស​សៀម​អស់​។​ ​ភាព​បរាជ័យ​ក្នុង​សម័យ​លង្វែក​បាន​ធ្វើ​អោយ​កម្ពុជា​ធ្លាក់​ចំនុះ​សៀម​។​ ​ នៅ​ឆ្នាំ​១៦១៣​ ​ព្រះបាទ​ស្រី​សុរិយោ​ពណ៌​បាន​ដាក់រាជ្យ​អោយ​បុត្រា​នាម​ ​ជ័យ​ជេដ្ឋា​ទី​២​(១៦១៨ – ១៦២៨) ព្រះ​អង្គ​បាន​ ​លើក​រាជធានី​មក​តាំងនៅ​ឧត្តុង្គ​។​ ​នៅ​ន្លោះ​ឆ្នាំ​(១៦២០-១៨៦៣) មាន​ព្រឹត្តិការណ៍​ជា​ច្រើន​កើតឡើង​ ​ដូច​ជា​ ​ទំនាក់ទំនង​ ​ខ្មែរ​-ថៃ​ ​និង​ ​ខ្មែរ​-យួន​ ​ព្រមទាំង​ព្រឹត្តិការណ៍​ចំបង​ពីរ​ទៀត​គឺ​សម្ព័ន្ធភាព​រវាង​ខ្មែរ​នឹង​យួន​ ​និង​ការ​ ​ដណ្តើម​អំនាច​គ្នា​ ​រវាង​យួន​ ​និង​សៀម​លើ​ប្រទេស​កម្ពុជា​។

ស្ថានភាព​សង្គម​សម័យ​អង្គរ

ការកសាងអង្គរវត្ត
ជីវីតរស់នៅក្នុងសម័យអង្គរ
ពី​ឆ្នាំ​ ​៨០២ ដល់​ឆ្នាំ​ ​៩៤៤ជាដំណាក់កាលនៃការកសាងជាតិឡើងវិញ។ តែ​រហូត​ដល់​ពាក់កណ្តាល​ទី​១​នៃ​សតវត្ស​ទី​៩​ ​ការ​បង្កើត​ក្រុង​អង្គរ​គឺជា​ការ​បង្កើត​របប​គ្រប់គ្រង​ថ្មី​មួយ​ដោយ​ ព្រះបាទ​ជ័យ​វរ្ម័ន​ទី​២​។​ ​ទ្រង់​បាន​រៀបចំ​សន្តិ​វង្ស​អង្គរ​មុន​គេ​បង្អស់​ព្រមទាំង​បាន​គ្រងរាជ្យ​ យូរ​ជាង​ក្សត្រ​មុនៗ​ទៀត​ផង​ (៨០២-៨៥០)។ ក្នុង​ដំនាក់​កាលនោះ​មាន​ព្រឹត្តិការណ៍​ជា​ ​ច្រើន​ដូច​ជា​ការ​រំដោះជាតិ​ចេញពី​ការ​ត្រួតត្រា​របស់​ជ្វា​ ​ការ​បង្រួបបង្រួម​ជាតិ​ ​ការ​កសាង​រាជធានី​ ​សោ​ធ​បុ​រៈការ​ខិតខំ​ ​ពង្រីក​នយោបាយ​ដើម្បី​ពង្រីក​វិស័យ​កសិកម្ម​ ​និង​សេដ្ឋកិច្ច​នៅ​សម័យ​នោះ​។​ ពី​ឆ្នាំ​ ​៩៤៤ ដល់​ ​១១៧៧ ជា​ដំណាក់​រុងរឿង​និង​រីក​ចម្រើន​របស់​ចក្រភព​អង្គរ​។​ ​ ពី​ឆ្នាំ​ ​១១៧៧ ដល់​ ​១២១៨ ជា​ដំនាក់កាល​រុងរឿង​បំផុត​របស់​ប្រវត្តិសាស្ត្រ​កម្ពុជា​ដែល​ពុំ​ធ្លាប់​ មាន​មក​ក្នុង​ ​ប្រវត្តិសាស្ត្រ​ជាតិ​ ​ហើយ​ដែល​ផ្តើម​ឡើង​ដោយ​ព្រះបាទ​ជ័យ​វរ្ម័ន​ទី​៧​។​ ​ព្រះ​អង្គជា​វីរបុរស​រំដោះជាតិ​អោយ​ផុត​ ចេញពី​ចាម​ឈ្លានពាន​ ​ហើយ​បាន​ដឹកនាំ​ប្រទេស​ជាតិ​ឆ្ពោះទៅ​កាន់​យុគ​មួយ​នៃ​ប្រវត្តិសាស្ត្រ​ជាតិ ​ដែល​គេ​ហៅ​ ​ថា​ ​យុគមាស​។

Thursday, June 2, 2016

កម្ពុជាសម័យអាណាចក្រចេនឡា

កូអរដោនេ: 11°33′N 104°55′E

ចេនឡា គឺ​ជា​ឈ្មោះ​អាណាចក្រមួយ​ដែល​កើត​ឡើង​ ក្រោយ​ពី​អាណាចក្រភ្នំ បាន​ដួល​រលំ​។ ក្រោយ​មក​ចេនឡា ក៏​ត្រូវ​បាន​បែង​ចេក​ជាពីរ គឺ​ចេនឡា​ខាង​ជើង​ ជា​ចេនឡា​ដីគោក និង​ចេនឡាខាង​ត្បូង​ ជា​ចេនឡា​ទឹក​លិច​។
អាណាចក្រចេនឡា
ចក្រភព
←  សតវត្សទី៦–សតវត្សទី៩  →
រាជធានី/រដ្ឋធានី ភវបុរ ឥសានបុរ
ភាសា ខ្មែរបុរាណ
សាសនា ព្រះពុទ្ធសាសនា ព្រហ្មញ្ញ
របបគ្រប់គ្រង រាជាធិបតេយ្យ
សម័យប្រវត្តិសាស្ត្រ មជ្ឈិមសម័យ
 – សាមន្តរដ្ឋនៃហ៊្វូណន សតវត្សទី៦
 – បន្តដោយចក្រភពខ្មែរ សតវត្សទី៩
ចេនឡា (រឺ Zhēnlà 真蠟) (វ៉េដ-ហ្កាយល៍: Chēn-là) គឺការដាក់ឈ្មោះជាភាសាចិនចំពោះកម្ពុជាបន្ទាប់ការធ្លាក់ចុះនៃហ៊្វូណន (扶南) ដែលគេស្គាល់ថាចឹងឡាបជាភាសាវៀតណាម (ដែលមាននៅក្នុងការបញ្ចេញសំលេងចិន-វៀតណាម) ។ ឈ្មោះនេះនៅតែឃើញប្រើនៅក្នុងសតវត្សទី១៣ដោយបេសកជនចិន ជីវ តាក្វាន់ (周達觀) អ្នកនិពន្ធ ចេនឡា ផ្វុងធូជី (លក្ខណៈនិងទំនៀមទម្លាប់នៃកម្ពុជា) (真蠟風土記) ។ ពួកអ្នកប្រាជ្ញសម័យទំនើបខ្លះ បានប្រើឈ្មោះនេះសម្រាប់តែរដ្ឋខ្មែរខ្លះកំឡុងពីចុងសតវត្សទី៦ដល់ដើមសតវត្សទី៩ ។
ផ្ដើមដំបូងក៏បានហៅដូច្នេះថា ពួកមេកន្ទ្រាញដងរែក [១] អាណាខេត្តមេកន្ទ្រាញតូចៗនៅភាគខាងជើងនិងខាងត្បូងនៃជួរភ្នំដងរែកដែលគេមិនសូវស្គាល់ ។ ពួកព្រះអង្គម្ចាស់ដែលគេបានស្គាល់ទីមួយត្រូវបានគេវែកញែក នៅក្នុងសិលាចារឹកដើមដំបូងៗ ។ សិលាចារឹកសំស្ក្រឹត (ដែលមិនបានចុះកាលបរិច្ឆេទ) នៅវាលកន្ទេល ខេត្តស្ទឹងត្រែង (K.៣៥៩)[២]មានឈ្មោះក្សត្រមួយអង្គព្រះនាមវីរវរ្ម័នជាបិតានៃព្រះនាងមួយអង្គដែលព្រះនាងព្រះនាមមិនត្រូវបានវែកញែកទេ ដែលបានរៀបអភិសេកជាមួយនឹងព្រាហ្មណ៍ម្នាក់នាម សោមាសរ្ម័ន (Somaśarman) និង ជាព្រះភគិនីនៃព្រះបាទភវវរ្ម័នប្រាកដមែន ។ តាមរយៈសិលាចារឹកមួយមកពីចន្ទនគរ (Čăn Năk’ôn)នៅបាសាក់/ឡាវ (K.៣៦៣) [៣] ព្រះបាទវីរវរ្ម័នក៏ជាបិតាព្រះអង្គម្ចាស់ចិត្រសេនដែរ ដែលជាព្រះកនិដ្ឋភាតានៃព្រះបាទភវវរ្ម័ន ។ មែនហើយព្រះអង្គម្ចាស់ទាំងពីរអង្គមានព្រះមាតាតែមួយតែបិតាផ្សេងគ្នា ដែលត្រូវបានបញ្ជាក់អះអាងដោយសិលាចារឹកស្រីទេពK. ៩៧៨ (ប្រទេសថៃសម័យបច្ចុប្បន្ន៖15° 27’ N, 101° 4’ E)[៤]ដែលផ្ដល់ពត៌មានថាព្រះបាទភវវរ្ម័នជាបុត្រនៃព្រះធិវិន្ទ្រវរ្ម័ន (Prathivīndravarman) និងជាព្រះនត្តានៃព្រះចក្រវរ្ទិន (Cakravartin) រីឯសិលាចារឹកមួយទៀតមកពីផាក់មុន (Pak Mun)នៅឧប្បល/ប្រទេសថៃ (K. ៤៩៦) [៥] ឲយើងដឹងថានាមនៃបិតាព្រះបាទវីរវរ្ម័នមានព្រះនាមថាសារ្វភឧមា(Sārvabhauma) ។ សិលាចារឹកទាំងនេះសំដៅលើទឹកដីដ៏ធំមួយដែលគ្រប់គ្រងដោយស្ដេចអស់ទាំងនេះ ។ ត្រូវបានកត់ត្រានៅក្នុងសិលាចារឹកK. ១៥១ ពីរបងរមាស (Robaṅ Romãs) នៅឦសានបុរ (រមណីយដ្ឋានបុរាណវត្ថុសំបូរព្រៃគុហ៍) ដែលប្រាកដជានរសិម្ហគុប្ត (Narasiṃhagupta) ដែលគឺជាបរិវារ (សមានតន្រ្ប ឬ sam­ān­tanṛpa) នៃអ្នកស្នងរាជ្យបន្តព្រះបាទភវវរ្ម័នទី១ គឺព្រះបាទមហេន្ទ្រវរ្ម័ន (ព្រះនាមសំរាប់រាជ្យនៃព្រះអង្គម្ចាស់ចិត្រសេន) និងព្រះបាទឦសានវរ្ម័នបានបានកសាង ឡើងនៅថ្ងៃ១៣មេសាឆ្នាំ៥៩៨កំឡុងរជ្ជកាលព្រះបាទភវវរ្ម័ននូវរូបបដិមាតំណាងនៃកល្បវាសុទេវ (Kalpavāsudeva) (ព្រះវិស្ណុ) ។[៦] មានការស្របគ្នាជាច្រើន ជាមួយនឹងអត្ថបទចិនបុរាណដ៏ចាស់បំផុតដែលបានវែកញែកអំពីចេនឡារឺZhēnlà សួយស្ឈូ រឺSuí shū (កំណត់ត្រាប្រវត្តិសាស្ត្ររាជវង្សសួយ) (隋書) បានចងក្រងដោយ វ៉ី ចឹង រឺ Wèi Zhēng (魏徵) (៥៨០-៦៤៣)នៅឆ្នាំ៦៣៦គ.ស. ដែលក្នុងនោះផ្ដល់ពត៌មានថានៅផ្ដើមនៃសតវត្សទី៧ ចេនឡាត្រូវបានគ្រប់គ្រងដោយ ជឺទួស៊ីណា រឺ Zhìduōsīnà (ចិត្រសេន) (質多斯那)និង អ៊ីស្ឆិនណាសៀនតាយ រឺ Yīshēnàxiāndài (ឦសានវរ្ម័ន) (伊奢那先代) ។ រាជធានីក្រោយមកទៀតគឺឦសានបុរThe capital of the latter was Īśānapura,[៧] ពេលនោះអ្នកស្នងរាជ្យមុនព្រះអង្គភវវរ្ម័នទី១ នៅគង់នៅភវបុរ ជាកន្លែងមួយដែលទំនងជាតាំងនៅក្នុងបរិវេណ ទីរួមស្រុកថាឡាបរិវ៉ាត់នាសម័យទំនើបនេះ (13°33’ N, 105°57’ E) ។[៨]

បញ្ហាឈ្មោះចេនឡា

ចំពោះឈ្មោះចេនឡានេះអ្នកសិក្សាស្រាវជ្រាវបានបញ្ចេញទស្សនៈផ្សេងៗដូចតទៅ៖

១.សម្មតិកម្មលោកផូលផេលាត (Paul Pelliot) លោកយល់ថាពាក្យចេនឡានេះមកពីពាក្យ ចិន និង រាប ចិន+រាប > ចិនឡា គេបានពន្យល់ថាជារដ្ឋនេះធ្លាប់មានជម្លោះនឹងចិន ហើយទទួលជោគជ័យក៏បានឲឈ្មោះទីនោះថាចិនរាប ដល់ពេលចិនថាត្រាប់តាមបានក្លាយជាចេនឡាទៅ ។

២.ទស្សនៈលោក កេង វ៉ាន់សាក់ លោកយល់ថាក្លាយមកពីពាក្យ ថា ចិន និង លា ដូច្នេះគេបាន ចិន + លា > ចិនឡា លោកបានពន្យល់ថាចិនមិនអាចត្រួតត្រាកន្លែងនោះបានក៏ដកថយទៅវិញរឺ លាទើបមានឈ្មោះថាចិនលាៗ ដូច្នេះ ។
៣.ទស្សនៈលោក លី ធាមតេង យោងទៅកំណត់ហេតុរបស់ជីវ តាក្វាន់ ចេនឡាគឺពួកចិនបានដាក់ឈ្មោះឲប្រទេសមួយដែលមានព្រៃក្រាស់ ដែលស្ថិតនៅភាគខាងលើហ៊្វូណន ដោយសារតែស្រុកនោះមានក្រមួនជាច្រើន ទើបឈ្មួញចិនឧស្សាហ៍ទៅទិញក្រមួននៅទីនោះទើបមានឈ្មោះថាចេនឡា គឺថា ចេន រឺ ចេង ប្រែថា សុទ្ធ ឯ ឡា រឺ ឡាក់ ប្រែថា ក្រមួន រឺ ឃ្មុំ រឺ ទៀន (ភាសាចិនគេដាក់គុណនាមមុននាម)មានន័យថាស្រុកក្រមួនសុទ្ធ ។
៤.ទស្សនៈលោកឆត្រាប្រេមឬឌីលោកថាប្រទេសខ្មែរកាលពីសម័យបុរាណផ្នែកខាងលើហៅថា ជាន់លើ ឯផ្នែកខាងក្រោមហៅថា ក្រោមពូជ ។ ពាក្យជាន់លើចិនហៅមិនច្បាស់ក៏ក្លាយជាចេនឡា ជាន់លើ > ចេនឡា ។
៥.ទស្សនៈលោក ពៅ ឈិនតាមសៀវភៅអរិយធ៌មខ្មែរ-មនទំព័រ៣២-៣៣ លោកសរសេរថា ‘….ហើយពុំទាន់មានស្ដេចទេ គឺមានកុលសម្ព័ន្ធពីរគឺមន១និងខម១ប៉ុណ្ណោះឯង ។ ថាកុលសម្ព័ន្ធមននៅតាមដងទន្លេមេណាមស្រុកសៀមរហូតដល់ភាគខាងត្បូងភូមា ឯកុលសម្ព័ន្ធខមនៅចាប់ពីស្រុកបាភ្នំ-លពបុរី-ស្រីអយុធ្យា និងនៅលើដីកោះគោកធ្លកតាមជួរភ្នំដងរែករហូតទៅដល់ស្រុកចិន ទើបបានជាមានពាក្យថាចិនឡា ។ មួយទៀតថា ដោយហេតុតែដីកោះទាំងនោះមានមាសច្រើន ទើបបានជាមានពាក្យថាសុវណ្ណភូមិនោះឯង ‘
៦.ទស្សនៈលោក អ៊ែម ហ្គុស្ឆ យល់ថាចេនឡាមកពីពាក្យថា ចន្ទ្របូរា (Chamtrapura) គាត់ថាប្រហែលពាក្យនេះជាសព្វនាមផ្សេងទៀតរបស់ក្រុងវៀងចន្ទ (Vientiane) ។ លោកពន្យល់ថាមាននាមសព្ទជាច្រើន បានដាក់ឈ្មោះឲរដ្ឋប៉ែកខាងជើងជាភាសាសំស្ក្រឹត បូរា (Pura) ដូចជា ឥស្សនាបូរា (Icanapura = សម្បូណ៍ព្រៃគុហ៍ = Sambor Prey Kup) គិម៉ាបូរា (Bhimapura = ភិម៉ៃ = Phimai) ។ ទំរាំមានអំនះអំនាងមកប្ដូរវិញ ។[៩]

ទីតាំងភូមិសាស្ត្រ

ចេនឡា ជាសាមន្តរដ្ឋមួយរបស់អាណាចក្រភ្នំ ស្ថិតនៅទីវាលទំនាបភាគកណ្ដាលទន្លេមេគង្គក្នុងតំបន់បាសាក់ប្រទេសឡាវសព្វថ្ងៃ។ រាជធានីឈ្មោះ ភវបុរៈ ក្សត្រដែលគ្រងរាជ្យនៅចេនឡា ជាខ្សែសូរ្យវង្ស។ ចាប់ពីសតវត្សទី៣មក អាណាចក្រភ្នំបានចងសម្ព័ន្ធមិត្តនឹងប្រទេសចម្ប៉ា។ ប៉ុន្តែមកដល់សតវត្សទី៥ ចក្រភពនេះបានបដិសេធចោលសម្ព័ន្ធភាព ហើយឈប់ជួយចម្ប៉ាក្នុងការច្បាំងនឹងប្រទេសចិន។ ព្រឹត្តិការណ៍នេះកើតមានឡើង បន្ទាប់ពីមានទំនាក់ទំនងពាណិជ្ជកម្មនាំទៅប្រទេសចិននូវគ្រឿងអលង្ការ សូត្រ ភ្លុក ចាន … ។

Tuesday, May 31, 2016

តើកូនខ្មែរស្គាល់គាត់ទេ? នេះហើយជាមហាវីរៈបុរសដ៏ខ្លាំងនិងល្បីរន្ទឺរមួយរូបរបស់ខ្មែរនៅក្នុងសម័យអណានិគមបារាំង គឺ ឧកញ៉ា ក្រឡាហោម គង់។

វីរបុរសខ្មែរ – ក្រឡាហោមគង់ (បះបោរដើម្បីជាតិ ពីឆ្នាំ ១៨៨៥ ដល់ ១៨៨៦)
ក្រឡាហោមគង់ ជាមេទ័ពជើងទឹក និងជាស្តេចក្រាញ់ កាន់កាប់ការពារទឹកដីខ្មែរមួយចំនួន នៅភាគខាងត្បូង បានដឹកនាំ​ចលនាបះបោរមួយក្នុងប្រទេសខ្មែរ ក្នុងបំណងប្រយុទ្ធរំដោះប្រទេសខ្មែរ ពីអំពើជិះជាន់របស់ពួកអាណានិគមបារាំង និង​រំដោះខេត្តខ្មែរនៅកម្ពុជាក្រោម ពីកិច្ចសន្យារបស់បារាំង ដែលប្រគល់ទឹកដីខ្មែរ ទៅអោយយួនកាន់កាប់។ គ្មាននរណាស្គាល់​ឈ្មោះពិតរបស់លោកទេ គេស្គាល់តែឈ្មោះគោរមងារជាមេទ័ព ក្រឡាហោមគង់ មានទឹកចិត្តក្លាហានក្រៃលែង ទទួលការ​គាំទ្រ​ពីព្រះបាទនរោត្តម ពីប្រជាកសិករទូទាំងប្រទេស ពីពលរដ្ឋជនជាតិចិន ដែលរស់នៅស្រុកខ្មែរ និងពីព្រះសង្ឃខ្មែរ។ នៅឆ្នាំ១៨៨៦ បារាំង និងយួន បានប្រើល្បិច អញ្ជើញក្រឡាហោមគង់ មកធ្វើការចរចា រួចចាប់លោកចងផ្អោបនឹងបំពង់ផ្សែង​កប៉ាល់ អោយឈ្លក់ផ្សែងស្លាប់ បាត់បង់ជីវិត រួចទើបស្រាយសពទម្លាក់ទឹក។
វីរភាពរបស់លោក បានបំផុសទឹកចិត្តកូនខ្មែរ ឲ្យក្រោក​ឈរ​ឡើងប្រឆាំងនឹងពួកបរទេសឈ្លានពានវាតទីនិយមជាបន្ត​បន្ទាប់។ ក្រឡាហោមគង់ បានលាចាក​លោក​នេះ​មែន ប៉ុន្តែកិត្តិនាម និងវីរភាពរបស់លោក​បានមកសណ្ឋិត​ជាប់នឹង​ដួង​ព្រលឹងកូនខ្មែរ​ជានិរន្តរ៍។

Thursday, May 26, 2016

ថែរក្សាសំរស់តាមបែបធម្មជាតិ៖មូលហេតុធ្វើអោយកើតបញ្ហាលើស្បែកមុខរបស់មិត្តនារី : មានបញ្ហាជាច្រើនយ៉ាងបានកើតឡើងចំពោះស្បែកមុខ ដូចជាមានអាកាសធាតុក្តៅខ្លាំង ឬមានអាកាសធាតុប្រែប្រួល រស្មីយូវី មានកម្តៅខ្លាំង ហើយស្បែកលើផ្ទៃមុខយើង បានទទួលរងផលប៉ះពល់ជារៀងរាល់ថ្ងៃ រងទទួលការបំផ្លាញ កោសិការរួចហើយបានបង្កើតកោសិការថ្មី ដែលមានអានុភាព ធ្វើអោយចាស់តាម អាយុ ភេទ តំណពូជ សម្ពាធតឹងតែង ការសំរាកមិនគ្រាប់គ្រាន់ ការលុបលាងមុខដុសខាត់ផ្ទៃមុខដោយកំឡាំងខ្លាំងៗ ទីកន្លែងសម្បួរដោយធូលី ការសម្អាតស្បែកមិនធ្វើតាមក្បួនធ្វើអោយជាប់សារធាតុនៅលើស្បែក ការបរិភោគអាហារមានការផលិតក្រពេញជាតិខ្លាញ់ចេញមកក្រៅហួសហេតុ មានបំរែបុំរួលអ័រម៉ូន ខ្វះចន្លោះថែរក្សាស្បែក មិនត្រឹមត្រូវតាមសភាពស្បែក ហេតុដូច្នេះហើយយើងគួរទទួលទានអាហារដែលសំបូទៅដោយវីតាមីនអ៊ី វីតាមីនស៊ី និង សារធាតុដែកជាប្រចាំ ដើម្បីកាត់បន្ថយបញ្ហាផ្សេងៗដែលកើតមាននៅស្បែកមុខបានមួយកម្រិត។ (ចែករំលែក ចំនេះដឹង)។




Thursday, May 12, 2016

ពហុកីឡនដ្ឋានជាតិអូឡាំពិច(Olympic)កំពុងសាង សង់ សម័យសង្គមរាស្រ្តនិយម


សាកលវិទ្យាភូមិន្ទកំពង់ចាមសម័យសង្គមរាស្រ្តនិយម


ទិដ្ឋភាពក្រុងបាត់ដំបងមើលពីលើអាកាសសម័យសង្គម រាស្រ្តនិយម ។ អគារបីក្បែរគ្នានៅផ្នែកខាងក្រោមរូបភាព គឺវិទ្យាល័យ ព្រះមុនីវង្ស បាត់ដំបងក្រុង


មជ្ឈមណ្ឌលសាកលវិទ្យាល័យ «សង្គមរាស្រ្តនិយម» ដែល បច្ចុប្បន្នជាសាកលវិទ្យាល័យភ្នំពេញ កសាងអស់ទឹកប្រាក់ ២១០លានរៀលសម័យសម្តេចព្រះបាទនរោត្តម សីហនុ។


មហាវីថិមៅ សេទុង សម័យសង្គមរាស្រ្តនិយម


រោងភាពយន្តរដ្ឋនេះសង់អស់តម្លៃ១៤លានរៀល។ រោងភាពយន្តសម្ពោធន៍នាថ្ងៃទី ១៤ ខែវិច្ឆិកា ឆ្នាំ១៩៦៩ រោងភាពយន្តនេះអាចផ្ទុក អ្នកទស្សនាបានចំនួន៧០០នាក់ ។


ទីស្តីការគណៈរដ្ឋមន្រ្តីសម័យសង្គមរាស្រ្តនិយម


មន្ទីរមហោស្រពខេត្តស្វាយរៀងសម័យសង្គមរាស្រ្តនិយម


ទឹកដីកម្ពុជាក្រោម ដើមសតវត្សរ៍ទី២០


ក្រសួងហិរញ្ញវត្ថុ និង ក្រសួងការពារជាតិ ទសវត្សរ៍ទី៦០


មន្ទីរពេទ្យមិត្តភាពខ្មែរសូវៀតនៅទសវត្យរ៏ទី 60


Saturday, May 7, 2016

របាំប្រពៃណីខ្មែរធំៗ

  • របាំត្រុដិ

  របាំនោះជារបាំប្រជាប្រិយមូយបែបដែលគេនិយមលេងតែក្នុងពេលចូលឆ្នាំខ្មែរដើម្បីប្រសិទ្ធិ សព្វសាធុការជូនពរដល់អ្នកស្រុក នឹងបណ្តេញ គ្រោះចង្រៃ និងដើម្បីសំទឹកភ្លៀងអោយស្រេចពេញមូយឆ្នាំ ។ ប៉ុន្តែតាមទម្លាប់របស់អ្នកស្រុកជួនកាលគេលេងរបាំនេះម្តងៗដែរនៅ បន់ស្រន់ សុំទឹកភ្លៀងដោយមានការរាំងស្ងួតខ្វះទឹកភ្លៀងរយៈពេលយូ ។ ម្យ៉ាងទៀតអ្នកស្រុកតែងមានជំនឿថាប្រសិនបើមានសត្វព្រៃណាមួយចូលមក ក្នុងស្រុកហើយនឹងកើតឧបទ្រុបចង្រៃបែបណាមួយមិនខាន ។ គេក៏នាំគ្នាប្រោះព្រំប្រេងម្សៅអោយសត្វនោះហើយសុំពរជ័យពីសត្វនោះវិញ ។ ដោយសារមានជំនឿបែបនេះហើយទើបអ្នកស្រុក បង្កើតរបាំនេះឡើងដែលមានសត្វប្រើស ទន្សោង ក្ងោក សុទ្ធសឹងតែជាសត្វព្រៃដែលជា បង្ហាញអោយអ្នកស្រុកប្រោះព្រំប្រេង ម្សៅចងដៃអំបោះកម្រងផ្កា អោយទានជាលុយកាក់ទៅធ្វើបុណ្យរំដោះគ្រោះអោយស្រេចតែម្តង ប្រសិនបើមានសត្វព្រៃណាចូលមកក្រោយទៀតក៏ចង្រៃឧបទ្រុបនោះពុំអាចកើតឡើងទៀតឡើយ ។
  •   របាំគោះអង្រែ
  
  កាលពីសម័យដើម គេនិយមលេងរបាំគោះអង្រែសឹងតែគ្រប់ភូមិស្រុក ប៉ុន្តែមកដល់សព្វថ្ងៃរបាំនេះនោះសេសសល់បន្តិចបន្តួចតែក្នុង កន្លែងណាដែលមានអ្នកចង់ថែរក្សាទុកនូវប្រពៃណីនេះ ឬកន្លែងណាដែលឆ្ងាយពីទំនាក់ទំនងជាមួយអរិយធម៌បរទេសដូចជា សំរោងចុងកាល់ជាំក្សាន្តជាដើម ។ លោក គុយ ហួក បានរាយការណ៍ថា អ្នកស្រុកសូទ្រនិគមហៅរបាំគោះអង្រែថារបាំកួយនិងរាកួយ ។ ឃើញថាមានជាប់ឈ្មោះកុលសម្ព័នខ្មែរដើមមួយហៅថាជ កួយដែលជាហេតុនាំអោយគេសន្និដ្ឋានថា របាំគោះអ្រែមានដើកំណើតមកពី សាសន៍កួយនេះឯង។ ឯកសារឆ្លើយឆ្លងពីសមាជិកនៃក្រុមជំនុំទំនៀមទំន្លាប់ថា របាំនេះចម្លងមកពីប្រទេសហ្វីលីពីនតាពីរជ្ជកាល ព្រះបាទនរោត្តម កាលដែលព្រះអង្គទ្រង់យាងតៅក្រុងមានីល ហើយពួកបរិពារព្រះក៏បានរៀបចំរបាំនេះយកមកលេងនៅប្រទេសខ្មែរយើង ។ ប៉ុន្តែនៅមានមតិមួយចំនួនទៀតយល់ឃើញថា ជនជាតិកួយក្តី ហ្វីលីពីនក្តីសុទ្ធតែជាអ្នកមានកំណើតដើមបង្កើតអរីយធម៌អូស្ត្រូអាស៊ីដូចគ្នា ។ ដូច្នេះរបាំគោះអង្រែមេះមានដើមកំណើតមកពីមនុស្សជាន់ដើមទានោះ មិនប្រាកដរបស់ជនជាតិណាតែម្នាក់ឯងឡើយ ។ របាំយីកេ : ខ្មែរយើងនិយមលេងរបាំយីកេនេះតាំងពីយួរយារណាស់មកហើយ ។ គេច្រើនលេងរបាំយីកេនៅពេលបុណ្យទាន ឬនៅពេលលំហែពី កិច្ចការស្រចំការ ។ គេតែងបង្កើតវង់របាំយីកេប្រចាំភូមិស្រុករបស់គេ ហើយដែលមានអ្នកស្រុកស្រីប្រុសក្មេងចាស់ចូលរាំក្នុងវង់របាំនេះដែរ ។ ម៉្លោះហើយរបាំនេះក៏មានការរីកចម្រើនលូតលាស់ ដោយសារការនិយមរាប់អានយ៉ាងខ្លាំងអំពីសំណាក់អ្នកស្រុកនេះឯ។ប៉ុន្តែរបាំនេះ ខ្សត់ខ្សោយទៅវិញនៅគ្រាដែលប្រទេសយើងមានការលាចលក្នុងរវាងដើមសតវត្សទី១៩ រហូតដល់សម័យអនាព្យាបាលបារាំង ។ចាប់ក្រោយពេលនោះមករបាំយីកេក៏មានជីវិតឡើងវិញ ។ ចំពោះប្រភពនៃរបាំយីកេអ្នកស្រាវជ្រាវខ្លះបានអោយដឹងថា របាំនេះមានដើម កំណើតមកពីពួជ្វា ឬម័លយូរហើយទំនងចូលមកស្រុកខ្មែររយះព្រះបាទជវ័នទី២ដែលយាងទៅគង់នៅប្រទេសជ្វា អស់ពេល យ៉ាងយូរ ឬ តាមរយះចាម ។
  •      របាំឆៃយាំ
គេនិយមលេងរបាំនេះជាញឹកញាប់ក្នុងពិធីបុណ្យទានដូចជា បុណ្យផ្កា កឋិន បំបួសនាគជាដើម។ របាំឆៃយាំធ្វើអោយបរិយាកាសមាន សភាពអឹកធឹកណាស់ ព្រោះចង្វាក់ភ្លេងមានសន្ទុះហ៊ឹកហ៊ាក់ស្រប់តាមកាយវិការលោតចុះឡើង ញាក់មុខ ញាក់ខ្លួន ក្រមិចក្រមើមគួរ អោយអ្នកស្តាប់ឬអ្នកមើលរីករាយជាខ្លាំង ។ ការស្រាវជ្រាវម្រវត្តិនៃរបាំនេះ ពុំទាន់បានលទ្ធផលនៅឡើយទេប៉ុន្តែគេអាចសន្និដ្ឋានបានខ្លះថា របាំនេះប្រាកដជាមានសំណលអរីយធម៌មនុស្សជាន់ដើមលើទឹកដីខ្មែរនេះឯង ។    ​                   

  • របាំរាំវង់




    របាំរាវង់បាជារបាំនេះមានឈ្មោះថា រាំវង់ ព្រោះរបាំនេះប្រព្រឹត្តទៅជុំវិញតុផ្កា មានគូរប្រុសស្រីដើររាំបន្តបន្តាប់គ្នាជាវង់មូល។លាវហៅ របាំ នេះថា ឡាលាវឬឡាំកេន ឯសៀមហៅថាឡាំថួន ។ តាមពិតរបាំរាំវង់ជាសិល្បះចាស់បុរាណដែលប្រភពដើមនៅប្រទេសខ្មែរយើងនេះឯង ។ ប៉ុន្តែរបាំនេះក្រោយមកជនជាតិជិតខាងយកទៅពត់បត់បែនតាមរបៀបគេរួចហើយ ទើបចូលមកប្រទេសខ្មែរវិញ ។ សព្វថ្ងៃរបាំនេះក្លាយទៅជា របាំប្រជាប្រ័យទៅហើយ ។ គេតែងតែសង្កេតឃើញនៅគ្រប់ខេត្តមានការនិយមរែវង់ ជាពិសេសនៅពលបុណ្យចូលឆ្នាំ ។ ជួនកាលគេរាំនៅ ពេលទំនេរពីការងារ ឬក្នុពិធីជប់លៀង ក្នុងឪកាស់ពិធីអាពាហ៏ពិពាហ៏ និងក្នុងពិធីបុណ្យទានក្នុងគ្រួសារដែរ ។    
  • របាំក្ងោក
   
របាំក្ងោកជារបាំដែលគេប្រទះឃើញជាំពិសេសនៅតំបន់បៃលិន ។ បណ្តារជនបរប៉ៃលិនច្រើនជាជនជាតិកុឡា ដែចូលសញ្ជាតិខ្មែរ ។ ពេចូលឆ្នាំ គេនីយមរាំក្ងោកឪ្យបណ្តាជនមើលកំសាន្ត។ តាមមតិអ្នកស្រុកប៉ៃលិនថា របាំក្ងោកមានប្រវត្តិទាក់ទងនិងរឿងព្រេង។ ប៉ុន្តែបើ តាមការស្រាវជ្រាវ របាំក្ងោកនេះសេសសល់ពីអរីធម៌អាស្ក្រូអាស៊ីដូចរបាប្រជាប្រ័យដទៃទៀតដែរ ។ រីឯទំនុកច្រៀងនៃរបាំនេះ នៅជាពាក្យ តុឡា នៅឡើយ ដែលមានន័យថាជាសេចក្តីបួងសួងប្រសិទ្ធពរជ័យដលអ្នកស្រុកឪ្យបានសុខចំរើនឪ្យមានទឹកភ្លៀងគ្រប់គ្រាម់ឪ្យជីកដីរកត្បូង បានផលល្អ ។ល។ ក្រៅពីរបាំប្រជាប្រ័យដែលរៀបរាប់រួចមកហើយមានរបាំប្រជាប្រ័យខ្លះទៀតដែរ សព្វថ្ងៃមិនសូវនិយមយកមកលេង កំសាន្តដូចជា របាំបុកអង្រែ របាំកន្តែរ៉េ របាំសួរព្រ័ត្ត របាគោះត្រឡោក របាំវាយគ្រាប់ របាវាយគួយជាដើម ។
  •     របាំតន្ត្រី

កាលពីសម័យមុនគេហៅរបាំតន្រ្តីនេះថា របាំព្រះរាជទ្រព្យ ព្រោះជារបាំរបស់ស្តេច ហើយគេនិយមលេងតែក្នុងវាំងស្តេចដូចជា លេងនៅពេលបួងសួង លេងថ្វាយអាទិទេព និងថ្វាយវិញ្ញាណខ័ណ្ខស្តេចដែលបានចូលទីវង្គតទៅហើយ ។ របាំនេះមានកំណើតយូរយា ណាស់មកហើយ ។ លុះដល់សម័យអង្គរគេបានឆ្លាក់រូបទេបអប្សរដែលជាស្រីរបាំចុះពីលើថានសួគ៌មករេរាំនៅតាមជញ្ជាំងប្រាសាទ ។ ផ្នែកខ្លះនៃរបាំនេះបានដកស្រង់អំពីរឿងរាមកេរ្តិ៍ រឿងមហាភាតរះ និងរឿងព្រេងខ្មែរ ។ ក្រៅពីរបាំដែលទាក់ទងនឹងរឿងរ៉ាវទាំងនេះមានរបាំ ថ្វាយពរ របាំទេពមនោរម្យ របាំមេអំបៅ របាំស្វា របាំដាវ ។ល។ ឯការដេគួរអោយចាប់អារម្មណ៍ចំពោះរបាំភន្តី ឬរបាំក្បាច់បុរាណនេះ គឺកាយវិការនីមួយៗមានន័យមួយ ហើយសភាពទន់ភ្លន់សុភាបសមតាមចិត្តគំនិត្តខ្មែរ ដែលជាអ្នកនិយមសុខសន្តិភាព ។

ពាក្យសុភាសិតខ្មែរ

១.    កាចឲ្យគេកោត ឆោតឲ្យគេអាណិត
២.    កុំអាងថា បើដួលមិនបាច់ច្រាន បើបានមិនបាច់ខំ

៣.    កុំគិតរៀនធ្វើមន្ត្រី ស្អប់ខ្ពើមដី នាំឲ្យក្រ ត្រូវរៀនធ្វើកសិករ ទើបមាន ទ្រព្យ ត ទៅខាងក្រោយ
៤.    កុំស៊ីតាមឃ្លាន កុំហ៊ានតាមចង់
៥.    កុំស្លាប់ដូចពស់ កុំរស់ដូចកង្កែប
៦.    ក្តៅស៊ីរាក់ ត្រជាក់ស៊ីជ្រៅ
៧.    កុំពត់ស្រឡៅ កុំប្រដៅមនុស្សចាស់
៨.    ក្តៅថ្ងៃ មិនដូចក្តៅចិត្ត
៩.    កុំដេកចាំសំណាង កុំក្អេងក្អាងចាំបុព្វេ ខំរកកុំទំនេ រេរៀនរិៈគិតឲ្យគ្រប់
១០.  ក្របីបាត់ទើបធ្វើរបង ពេលប្រឡង ទើបស្វាធ្យាយ ដល់ពេលចេញវេចសំពាយ ទើបដឹងអន្តរាយវិនាសបង់
១១.​​  ត្រកូលសរជាតិ មាយាទសរ ពូជ
១២.  ខឹងខុស ខឹងខាត ខឹងសូច
១៣.  ខឹងឥតពិចារ នាំខូចការ ខាតប្រយោជន៍ ធម៌ខឹងនាំអសោច ខុស ខាត ខូច ដោយមិនគិត
១៤.   ខ័ន្តទាំងឡាយប្រាំជាភាវៈធ្ងន់ កូនប្រពន្ធ មានខ័ន្តប្រាំ បុគ្គលអ្នកនាំ ភាវៈរងកម្ម ដោយសារខ័ន្តប្រាំ ត្រួតហើយត្រួតទៀត
១៥.   ខ្លួនទាបកុំតោង ដៃខ្លីកុំឈោង ត្រវាអោបភ្នំ
១៦.   ខ្មៅចុះឲ្យតែ ស ក្រចុះឲ្យតែមាន
១៧.  គិតសិន សឹមគូរ
១៨.  គោលឿនសឹក ក ស្រីល្អ សឹកគូទ
១៩. គុកនិងសោ ចោរបង្កើត ឪសថឆើត កើតពីរោគ ដំណេកកើតពីការងុយងោក មនុស្សក្នុងលោក កើតពីកម្ម
២០.  គ្នាច្រើនអន្សមខ្លោច គ្នាដូចស្រមោច អន្សមឆៅ
២១.  គិតនោះហៅសែនគិត ខ្វះគំនិត គិតមិនចេញ គិតខាតមិនចំនេញ គិតតែចេញ គ្មានគិតចូល ចំណូលបាត់
២២.  ឃាត់កំហឹងប្រឹងអត់ឲ្យបាន ឃាត់ពាលសាមាន្យដោយអជ្ញា បុគ្គលឃាត់ចិត្តចាកទោសាប្រសើរថ្លៃថ្លា ក្នុងលោកីយ៍

២៣.  ឃាត់ចិត្តចាកក្តីស្នេហា ក្នុងកាមតណ្ហានាលោកីយ៍ ដូចយកអំបោះចងដំរី ពិបាកក្រៃ គួរវៀរចាកមុន
២៤.   ឃ្វាលពពក ឃ្វាលមិនបាន ឃ្វាលចិត្តកល្យាណ ឃ្វាលដោយចិត្តស្មោះ
២៥.   ឃ្លាតឆ្ងាយ ណាយចិត្ត
២៦.   ឃើញដំរីជុះ កុំជុះតាមដំរី
២៧.   ឃ្លានឆ្ងាញ់ ស្រឡាញ់ល្អ
២៨.    ឃ្វាលចិត្ត ពិបាកពេកពិត ដូចឃ្វាលពពក
២៩.    ឃ្លោកលិច អម្បែងអណ្តែត
៣០.    ងប់នឹងប្រុស ខូចព្រហ្មចារីយ៍ ងប់នឹងស្រី ចំណីទុក្ខ
៣១.    ងប់នឹងពាក្យសរសើរ គេថាភ្លើ ងប់នឹងពាក្យបង្អាប់ ស្លាប់គំនិត
៣២.    ងាប់ដៃងាប់ជើង ថ្កើងជាងងាប់ពាក្យសំដី
៣៣.   ងើយស្កក ឪនដាក់គ្រាប់
៣៤.    ចងជនលោភដោយឲ្យធនធាន ចងប្រាជ្ញកល្យាណដោយពាក្យសត្វ ចងអ្នកឆ្មើងឆ្មៃដោយប្រណិប័ត្តិន៍      
           ចងអ្នកល្ងង់ត្តាត់ដោយការធ្វើតាម

៣៥.    ចង់បុណ្យបានបាប ចចើងចង់លាភ រែងបាត់ធន់ទៅ
៣៦.    ចង់ដឹងភាពមនុស្សឲ្យសេពគប់ ចង់ដឹងភូមិភពឲ្យទស្សនា ចង់ដឹងពាល-បណ្ឌិត ឲ្យវាចារ ចង់ដឹងអាត្មាឲ្យអប់រំ

៣៧.   ចង់ចេះធ្វើឲ្យល្ងង់ មិនចង់ល្ងង់ឲ្យរៀនហែល
៣៨.    ចង់ចេះឲ្យសម្លាប់អាចារ្យ ចង់បានផ្លែផ្កា យកភ្លើងដុតគល់
៣៩.    ​ចង់ឆ្ងាញ់ឲ្យរកអន្លក់ ចង់ស្រណុក ឲ្យនឿយពីក្មេង
៤០.     ចង់ធំឲ្យខំពីតូច បើខ្លាចខូច កុំឆាប់ខឹង កាអ្វីឲ្យចេះថ្លឹង កុំប្រឹងជុះតាមដំរី
៤១.    ចាញ់ចត្រង្គអស់ប្រាជ្ញា ចាញ់តុណ្ហា អស់កុសល
៤២.    ចាញ់ល្បែងអស់ទ្រព្យធន ចាញ់ប្រពន្ធអស់សិរី បើចាញ់ក្តីអស់គ្មានសល់អ្វីឡើយ
៤៣.    ចាប ១នៅនឹងដៃ ប្រសើរក្រៃ ជាងចាប ១០នៅចុងឈើ
៤៤.     ចាប់ស្លាបព្រា សម្លឹងកាក ចាប់ច្រវាក្វាក សម្លឹងត្រើយ
៤៥.     ចាប់ត្រីដៃពីរ តម្រាហាម ចាក់អង្ករយកអង្កាម ហាមមិនឈ្នះអុំទូកឡើងភ្នំ ខំមានៈ បង់ឯព្រះទៅសំពះបាយ៉ាប
៤៦.     ចាប់វ័រមួយ រញ្ជួយគ្រប់ដើម
៤៧.    ចាស់ដូងចាស់ត្នោត អ្នកគួរកុំឆោត ចាស់បានស៊ីផ្លៃ ចាស់កូនចាស់ចៅ ចាស់ក្រមុំសៅកែចាស់មិនបានស៊ីផ្លៃ
           ចាស់ដូចននោងសាញ
៤៨.    ចាស់អាងស្លាប់ ពាលអាងកាប់ ក្មេងអាងយំ៤៩.    ចាស់ថានៅស្រុកឲ្យស្រាល់បន្លា អារសាច់ជូនខ្លាកុំខ្លាចស្តាយ យកគាប់យកគុណនិងសណ្តាន
           ទើបបានសុខប្រាណ បានដល់ម្តាយឪពុក
៥០.    ចិត្តតិចស៊ីត្រីអាំង ចិត្តខ្លាំងស៊ីអំបិល
៥១.    ចិត្តជាទេវទត្ត មាត់ជាទេវតា
៥២.    ចិញ្ចឹមមនុស្សឲ្យមើលចិត្ត ចិញ្ចឹមសត្វឲ្យមើលចង្កូម
៥៣.    ចិត្តស្រីរឹងដូចផ្កាថ្ម បើប្រុសអង្វរ ទន់ដូចសំឡី
៥៤.    ចុះទឹកប៉ះក្រពើឡើងលើប៉ះខ្លា ចូលព្រៃប៉ះបន្លា ចូលផ្សារប៉ះប៉ូលីស ហេតុអ្វី?
៥៥.    ចូលទូកតាមកំពង់​ ចូលស្ទឹងតាមបត់ ចូលស្រុកតាមប្រទេស
៥៦.    ចេកស្លាប់ ព្រោះផ្លែ ម៉ែស្លាប់ព្រោះតែកូន ជ្រូកស្លាប់ ព្រោះសាច់
៥៧.    ចេះដប់ មិនស្មើអ្នកប្រសប់មួយ
៥៨.    ចេះច្បាប់មិនខ្លាចក្តី ចេះវិន័យមិនខ្លាចអប័ត្តិ
៥៩.    ចៅហ្វាយមានបុណ្យ ខុនមានស័ក្តិ ចៅហ្វាយអប្បលក្ខណ៍ ខុនធ្លាក់អណ្តូង
៦០.    ចំណីឆ្ងាញ់កុំទុកស្អែក ប្រពន្ធល្អគាប់ភ្នែក កុំឲ្យដើរក្រោយ។