សង្គមរាស្ត្រនិយម
ក្រោយពីបារាំងបានប្រគល់ឯករាជ្យពេញបរិបូរណ៍មក នៅខែមិនា
ឆ្នាំ១៩៥៥ ព្រះបាទនរោត្តមសីហនុបាន ចាកចេញពីរាជ្យបល្ល័ង្ក
ហើយយាងព្រះបាទនរោត្តមសុរាម្រិត ជាព្រះបិតាឡើងសោយរាជ្យ។ ប្រទេសកម្ពុជា
បាន ស្គាល់ពន្លឺអស់រយៈពេល១៧ឆ្នាំគឺពីឆ្នាំ១៩៥៣ដល់ឆ្នាំ១៩៧០
ក្នុងរាជសង្គមរាស្ត្រនិយម ដែលមានសម្តេច ព្រះនរោត្តម សីហនុ
ជាព្រះប្រមុខរដ្ឋ។ ក្រោយពីប្រទេសកម្ពុជា
មានវិបត្តសេដ្ឋកិច្ច និងនយោបាយដ៏ធ្ងន់ធរ
យោងតាមសមាជជាតិនាខែសីហា ឆ្នាំ១៩៦៩ ព្រះបាទសម្តេចនរោត្តម
សីហនុ បានប្រគល់ភារកិច្ចអោយ លោក ឧត្តមសេនីយ លន់ ណុល
និងទ្រង់សិរិមតៈ ជាអ្នករៀបចំបង្កើតរដ្ឋាភិបាលស្រោចស្រង់ជាតិ។
លុះដល់ ថ្ងៃ១៨ មិនា ឆ្នាំ១៩៧០ ក្រុមប្រឹក្សាព្រះរាជាណាចក្រ
និងរដ្ឋសភាបានប្រកាសទម្លាក់នរោត្តមសីហនុចេញពីឋានៈព្រះ
ប្រមុខរដ្ឋ។
របបសាធារណរដ្ឋខ្មែរ
ថ្ងៃទី ៩ ឧសភា ១៩៧០ ព្រះរាជាណាចក្រកម្ពុជា
ត្រូវដូរឈ្មោះជាសាធារណរដ្ឋខ្មែរនៅក្រោយរដ្ឋប្រហារ
យោធាក្រោមការដឺកនាំរបស់លន់ណុល និងទ្រង់សិរិមតះ។
សម្តេចព្រះ នរោត្តមសីហនុបានថ្លែងប្រកាសមិន
ទទួលស្គាល់របបភ្នំពេញហើយប្រកាសបង្កើតរណសិរ្សរួបរួមជាតិកម្ពុជា
និងបង្កើតកំលាំងប្រដាប់អាវុធរំដោះជាតិកម្ពុជា។
ចាប់តាំងពីថ្ងៃទី ៣០ ខែមេសា ១៩៧០
កងទ័ពរណសិរ្សរួបរួមជាតិកម្ពុជាបានធ្វើការវាយប្រហារយ៉ាងខ្លាំង
ក្លាលើកងទ័ពលន់ ណុល និងបរទេស។ ប្រទេសកម្ពុជា រង
ភាពខ្ទេចខ្ទាំដោយសារតែសង្គ្រាមក្នុងស្រុករហូតមកដល់ថ្ងៃទី ១៧
ខែ មេសា ១៩៧៥ ទើបកងទ័ពរណសិរ្សរួបរួមជាតិកម្ពុជា
បានផ្តួលរំលំរបបសាធារណរដ្ឋ ខ្មែររបស់លន់ណុល។
របបកម្ពុជាប្រជាធិបតេយ្យ
ពីថ្ងៃទី ២៥ ខែមេសា ឆ្នាំ ១៩៧៥
ក្រុមខ្មែរក្រហមបានធ្វើមហាសន្និបាតវិសាមញ្ញោដីម្បីរៀបចំ
រដ្ឋធម្មនុញ្ញ ថ្មីហើយបានដាក់ឈ្មោះប្រទេសថា
កម្ពុជាប្រជាធិបតេយ្យ។
រដ្ឋាភិបាលរបស់កម្ពុជាប្រជាធិបតេយ្យត្រូវបាន បង្កើតឡើងដោយមាន
ប៉ុលពត ជាអ្នកដឹកនាំរបបនោះ។
ប្រជារាស្ត្រខ្មែរស្លូតត្រង់ត្រូវទទួលការកាប់សម្លាប់
យ៉ាងរង្គាល។
របបសាធារណរដ្ឋប្រជាមានិតកម្ពុជា
ក្រោយពីផ្តួលរំលំរបប ប៉ុលពត នៅថ្ងៃ ៧ មករា ១៩៧៩
រណសិរ្សសង្គ្រោះជាតិកម្ពុជា ដែលកើតឡើង នៅថ្ងៃទី ២ ខែ ធ្នូ
១៩៧៨ បានប្រកាសប្រទេសកម្ពុជាជាសាធារណរដ្ឋប្រជាមានិតកម្ពុជា។
បន្ទាប់មកដូរជា រដ្ឋកម្ពុជា
ដែលមានបក្សប្រជាជនបដិវត្តន៍កម្ពុជាជាអ្នកដឹកនាំ។ មានរដ្ឋកម្ពុជា នេះហើយទើបមានព្រះរាជាណាចក្រកម្ពុជាសាជាថ្មីនៅក្នុងស្រុកខ្មែរម្ដងទៀត ។
ព្រះរាជាណាចក្រកម្ពុជា
នៅថ្ងៃទី ២៣ តុលា ១៩៩១ សន្ធិសញ្ញាក្រុងបារីស
ស្តីពីការរួបរួមជាតិបានផ្តល់លទ្ធភាពដល់ការយាងនិវត្ត
មាតុភូមិវិញរបស់ព្រះបាទសម្តេចព្រះនរោត្តមសីហនុ។
ព្រះអង្គឡើងគ្រងរាជ្យសាជាថ្មីនៅថ្ងៃ ទី ២៤ កញ្ញា ១៩៩៣
ព្រមទាំងប្តូរឈ្មោះប្រទេសជាព្រះរាជាណាចក្រកម្ពុជា
វិញ។ រាជរដ្ឋាភិបាលក្នុងអណត្តិនោះ ដឹកនាំដោយសហនាយក
រដ្ឋមន្ត្រីពីររូបគឺ សម្តេចក្រុមព្រះ នរោត្តម រណឬទ្ធិ
ជានាយកមន្ត្រីទី១ និងសម្តេច ហ៊ុន សែន ជានាយកមន្ត្រីទី២
។
Saturday, June 4, 2016
របបខ្មែរក្រោយអាណាព្យាបាលបារាំង
កម្ពុជាក្រោមអាណាព្យាបាលបារាំង
សន្ធិសញ្ញាថ្ងៃទី ១១ សីហា ១៨៦៣ ស្តីពីអាណាព្យាបាលបារាំងលើប្រទេសកម្ពុជា ត្រូវ
បានសៀមដែលជាគូរប្រជែង នឹងបារាំងប្រឆាំងយ៉ាងខ្លាំង។
ដើម្បីដោះស្រាយបញ្ហានេះបារាំងបានយល់ព្រមប្រគល់ខេត្តបាត់ដំបង
និងសៀមរាបទៅ អោយសៀម។ រហូតដល់ ១៨៦៧
ទើបសៀមទទួលស្គាល់សិទ្ធិត្រួតត្រារបស់បារាំងលើកម្ពុជា។
ក្នុងការត្រួតត្រា ដំបូង បារាំងធ្វើវិធីត្រជាក់។
បន្ទាប់មកនៅថ្ងៃទី ១៧ មិថុនា ១៨៨៤ បារាំងបានឡោមព័ទ្ធរាជវាំង
ហើយគំរាមគំហែង ព្រះបាទ
នរោត្តមបង្ខំអោយព្រះអង្គចុះព្រះហស្តលេខាលើអនុសញ្ញាមួយ
ដែលបានដកហូតអំណាចទាំងឡាយរបស់ ព្រះអង្គ។ ដំណាក់កាលចុងក្រោយ
បារាំងបានធ្វើអោយកម្ពុជាក្លាយជាដែនដីសម្រាប់ផ្គត់ផ្គង់ផលកសិកម្ម
អោយ បារាំង ដោយបញ្ចូល
កម្ពុជាទៅក្នុងសហព័ន្ធឥណ្ឌូចិនបារាំង។ ដោយសារការកេងប្រវ័ញ្ច
និងការគាបសង្កត់ពីពួកបារាំងខ្លាំងពេក ប្រជារាស្ត្រ
ខ្មែរបានងើបបះបោរប្រឆាំងនឹងបារាំងជាបន្តបន្ទាប់ ដូចជាចលនា
តស៊ូរបស់ក្រឡាហោមគង់ (១៨៨៥- ១៨៨៦)
ចលនាតស៊ូរបស់ពិស្ណុលោកឈូក(១៨៨៥-១៨៨៦)។
ទោះបីចាលនាតស៊ូទាំងនេះត្រូវបានបង្ក្រាបយ៉ាង ឃោរឃៅពីសំណាក់
កងទ័ពបារាំងក៏ដោយ
តែបានរីកផុសផុលមិនឈប់ឈររហូតដល់រជ្ជកាលព្រះបាទស៊ីសុវត្ថិមុនី
វង្ស (១៩២៧ -១៩៤១)
និងបន្តមកដល់រជ្ជកាលព្រះបាទនរោត្តមសីហនុវរ្ម័នក្នុងរាជ្យទី១
(១៩៤១ – ១៩៥៥)។
កម្ពុជានៅចុងសម័យអាណានិគមនិយមបារាំង
ព្រះបាទនរោត្តមសីហនុវរ្ម័ន បានសោយរាជ្យក្នុងអំលុងពេលនៃសង្គ្រាមលោកលើកទី២ ។ ពេលនោះដោយជប៉ុនមាន ជោគជ័យនៅចុងបូព៌ា និងអាស៊ីអាគ្នេយ៍ កម្ពុជាក៏បានធ្លាក់ក្រោមការត្រួតត្រាពីរជាន់គឺ បារាំង និងជប៉ុន ។ ក្រោយមកមានចលនាតស៊ូបានកើតឡើងជាបន្តបន្ទាប់។ ក្រុមដែលលំអៀងទៅខាង ជប៉ុន មានសឺងង៉ុកថាញ់ជាមេដឹកនាំ។ នៅដើមឆ្នាំ ១៩៥២ សឺងង៉ុកថាញ់បានបង្កើតចលនាខ្មែរសេរី។ ក្រុមមួយទៀតលំអៀងទៅកាន់កុំម្មុយនីស បានក្លាយ ជារណសិរ្ស អ្នកស្នេហាមាតិភូមិខ្មែរ ហៅកាត់ថាខ្មែរឥស្សរៈមានទូសាមុតជាប្រធាន។ស្ថានភាពសង្គមក្រោយសម័យអង្គរ
សង្គ្រាមអាណាចក្រខ្មែរជាមួយសៀម |
- អាណាចក្រខាងជើង មានរាជធានីនៅកំពង់សៀមគ្រប់គ្រងដោយព្រះបាទស្រីរាជា ។
- អាណាចក្រខាងកើត មានរាជធានីនៅស្រីសឈរគ្រប់គ្រងដោយព្រះបានស្រីសុរិយោទ័យ ។
- អាណាចក្រខាងត្បូង មានរាជាធានីនៅចតុមុខគ្រប់គ្រងដោយព្រះបាទធម្មរាជា ។
ស្ថានភាពសង្គមសម័យអង្គរ
ការកសាងអង្គរវត្ត |
ជីវីតរស់នៅក្នុងសម័យអង្គរ |
Thursday, June 2, 2016
កម្ពុជាសម័យអាណាចក្រចេនឡា
កូអរដោនេ: 11°33′N 104°55′E
ចេនឡា គឺជាឈ្មោះអាណាចក្រមួយដែលកើតឡើង ក្រោយពីអាណាចក្រភ្នំ បានដួលរលំ។ ក្រោយមកចេនឡា ក៏ត្រូវបានបែងចេកជាពីរ គឺចេនឡាខាងជើង ជាចេនឡាដីគោក និងចេនឡាខាងត្បូង ជាចេនឡាទឹកលិច។អាណាចក្រចេនឡា | ||||
ចក្រភព | ||||
|
||||
រាជធានី/រដ្ឋធានី | ភវបុរ ឥសានបុរ | |||
ភាសា | ខ្មែរបុរាណ | |||
សាសនា | ព្រះពុទ្ធសាសនា ព្រហ្មញ្ញ | |||
របបគ្រប់គ្រង | រាជាធិបតេយ្យ | |||
សម័យប្រវត្តិសាស្ត្រ | មជ្ឈិមសម័យ | |||
– សាមន្តរដ្ឋនៃហ៊្វូណន | សតវត្សទី៦ | |||
– បន្តដោយចក្រភពខ្មែរ | សតវត្សទី៩ |
ផ្ដើមដំបូងក៏បានហៅដូច្នេះថា ពួកមេកន្ទ្រាញដងរែក [១] អាណាខេត្តមេកន្ទ្រាញតូចៗនៅភាគខាងជើងនិងខាងត្បូងនៃជួរភ្នំដងរែកដែលគេមិនសូវស្គាល់ ។ ពួកព្រះអង្គម្ចាស់ដែលគេបានស្គាល់ទីមួយត្រូវបានគេវែកញែក នៅក្នុងសិលាចារឹកដើមដំបូងៗ ។ សិលាចារឹកសំស្ក្រឹត (ដែលមិនបានចុះកាលបរិច្ឆេទ) នៅវាលកន្ទេល ខេត្តស្ទឹងត្រែង (K.៣៥៩)[២]មានឈ្មោះក្សត្រមួយអង្គព្រះនាមវីរវរ្ម័នជាបិតានៃព្រះនាងមួយអង្គដែលព្រះនាងព្រះនាមមិនត្រូវបានវែកញែកទេ ដែលបានរៀបអភិសេកជាមួយនឹងព្រាហ្មណ៍ម្នាក់នាម សោមាសរ្ម័ន (Somaśarman) និង ជាព្រះភគិនីនៃព្រះបាទភវវរ្ម័នប្រាកដមែន ។ តាមរយៈសិលាចារឹកមួយមកពីចន្ទនគរ (Čăn Năk’ôn)នៅបាសាក់/ឡាវ (K.៣៦៣) [៣] ព្រះបាទវីរវរ្ម័នក៏ជាបិតាព្រះអង្គម្ចាស់ចិត្រសេនដែរ ដែលជាព្រះកនិដ្ឋភាតានៃព្រះបាទភវវរ្ម័ន ។ មែនហើយព្រះអង្គម្ចាស់ទាំងពីរអង្គមានព្រះមាតាតែមួយតែបិតាផ្សេងគ្នា ដែលត្រូវបានបញ្ជាក់អះអាងដោយសិលាចារឹកស្រីទេពK. ៩៧៨ (ប្រទេសថៃសម័យបច្ចុប្បន្ន៖15° 27’ N, 101° 4’ E)[៤]ដែលផ្ដល់ពត៌មានថាព្រះបាទភវវរ្ម័នជាបុត្រនៃព្រះធិវិន្ទ្រវរ្ម័ន (Prathivīndravarman) និងជាព្រះនត្តានៃព្រះចក្រវរ្ទិន (Cakravartin) រីឯសិលាចារឹកមួយទៀតមកពីផាក់មុន (Pak Mun)នៅឧប្បល/ប្រទេសថៃ (K. ៤៩៦) [៥] ឲយើងដឹងថានាមនៃបិតាព្រះបាទវីរវរ្ម័នមានព្រះនាមថាសារ្វភឧមា(Sārvabhauma) ។ សិលាចារឹកទាំងនេះសំដៅលើទឹកដីដ៏ធំមួយដែលគ្រប់គ្រងដោយស្ដេចអស់ទាំងនេះ ។ ត្រូវបានកត់ត្រានៅក្នុងសិលាចារឹកK. ១៥១ ពីរបងរមាស (Robaṅ Romãs) នៅឦសានបុរ (រមណីយដ្ឋានបុរាណវត្ថុសំបូរព្រៃគុហ៍) ដែលប្រាកដជានរសិម្ហគុប្ត (Narasiṃhagupta) ដែលគឺជាបរិវារ (សមានតន្រ្ប ឬ samāntanṛpa) នៃអ្នកស្នងរាជ្យបន្តព្រះបាទភវវរ្ម័នទី១ គឺព្រះបាទមហេន្ទ្រវរ្ម័ន (ព្រះនាមសំរាប់រាជ្យនៃព្រះអង្គម្ចាស់ចិត្រសេន) និងព្រះបាទឦសានវរ្ម័នបានបានកសាង ឡើងនៅថ្ងៃ១៣មេសាឆ្នាំ៥៩៨កំឡុងរជ្ជកាលព្រះបាទភវវរ្ម័ននូវរូបបដិមាតំណាងនៃកល្បវាសុទេវ (Kalpavāsudeva) (ព្រះវិស្ណុ) ។[៦] មានការស្របគ្នាជាច្រើន ជាមួយនឹងអត្ថបទចិនបុរាណដ៏ចាស់បំផុតដែលបានវែកញែកអំពីចេនឡារឺZhēnlà សួយស្ឈូ រឺSuí shū (កំណត់ត្រាប្រវត្តិសាស្ត្ររាជវង្សសួយ) (隋書) បានចងក្រងដោយ វ៉ី ចឹង រឺ Wèi Zhēng (魏徵) (៥៨០-៦៤៣)នៅឆ្នាំ៦៣៦គ.ស. ដែលក្នុងនោះផ្ដល់ពត៌មានថានៅផ្ដើមនៃសតវត្សទី៧ ចេនឡាត្រូវបានគ្រប់គ្រងដោយ ជឺទួស៊ីណា រឺ Zhìduōsīnà (ចិត្រសេន) (質多斯那)និង អ៊ីស្ឆិនណាសៀនតាយ រឺ Yīshēnàxiāndài (ឦសានវរ្ម័ន) (伊奢那先代) ។ រាជធានីក្រោយមកទៀតគឺឦសានបុរThe capital of the latter was Īśānapura,[៧] ពេលនោះអ្នកស្នងរាជ្យមុនព្រះអង្គភវវរ្ម័នទី១ នៅគង់នៅភវបុរ ជាកន្លែងមួយដែលទំនងជាតាំងនៅក្នុងបរិវេណ ទីរួមស្រុកថាឡាបរិវ៉ាត់នាសម័យទំនើបនេះ (13°33’ N, 105°57’ E) ។[៨]
បញ្ហាឈ្មោះចេនឡា
ចំពោះឈ្មោះចេនឡានេះអ្នកសិក្សាស្រាវជ្រាវបានបញ្ចេញទស្សនៈផ្សេងៗដូចតទៅ៖
១.សម្មតិកម្មលោកផូលផេលាត (Paul Pelliot) លោកយល់ថាពាក្យចេនឡានេះមកពីពាក្យ ចិន និង រាប ចិន+រាប > ចិនឡា គេបានពន្យល់ថាជារដ្ឋនេះធ្លាប់មានជម្លោះនឹងចិន ហើយទទួលជោគជ័យក៏បានឲឈ្មោះទីនោះថាចិនរាប ដល់ពេលចិនថាត្រាប់តាមបានក្លាយជាចេនឡាទៅ ។
២.ទស្សនៈលោក កេង វ៉ាន់សាក់ លោកយល់ថាក្លាយមកពីពាក្យ ថា ចិន និង លា ដូច្នេះគេបាន ចិន + លា > ចិនឡា លោកបានពន្យល់ថាចិនមិនអាចត្រួតត្រាកន្លែងនោះបានក៏ដកថយទៅវិញរឺ លាទើបមានឈ្មោះថាចិនលាៗ ដូច្នេះ ។៣.ទស្សនៈលោក លី ធាមតេង យោងទៅកំណត់ហេតុរបស់ជីវ តាក្វាន់ ចេនឡាគឺពួកចិនបានដាក់ឈ្មោះឲប្រទេសមួយដែលមានព្រៃក្រាស់ ដែលស្ថិតនៅភាគខាងលើហ៊្វូណន ដោយសារតែស្រុកនោះមានក្រមួនជាច្រើន ទើបឈ្មួញចិនឧស្សាហ៍ទៅទិញក្រមួននៅទីនោះទើបមានឈ្មោះថាចេនឡា គឺថា ចេន រឺ ចេង ប្រែថា សុទ្ធ ឯ ឡា រឺ ឡាក់ ប្រែថា ក្រមួន រឺ ឃ្មុំ រឺ ទៀន (ភាសាចិនគេដាក់គុណនាមមុននាម)មានន័យថាស្រុកក្រមួនសុទ្ធ ។
៤.ទស្សនៈលោកឆត្រាប្រេមឬឌីលោកថាប្រទេសខ្មែរកាលពីសម័យបុរាណផ្នែកខាងលើហៅថា ជាន់លើ ឯផ្នែកខាងក្រោមហៅថា ក្រោមពូជ ។ ពាក្យជាន់លើចិនហៅមិនច្បាស់ក៏ក្លាយជាចេនឡា ជាន់លើ > ចេនឡា ។
៥.ទស្សនៈលោក ពៅ ឈិនតាមសៀវភៅអរិយធ៌មខ្មែរ-មនទំព័រ៣២-៣៣ លោកសរសេរថា ‘….ហើយពុំទាន់មានស្ដេចទេ គឺមានកុលសម្ព័ន្ធពីរគឺមន១និងខម១ប៉ុណ្ណោះឯង ។ ថាកុលសម្ព័ន្ធមននៅតាមដងទន្លេមេណាមស្រុកសៀមរហូតដល់ភាគខាងត្បូងភូមា ឯកុលសម្ព័ន្ធខមនៅចាប់ពីស្រុកបាភ្នំ-លពបុរី-ស្រីអយុធ្យា និងនៅលើដីកោះគោកធ្លកតាមជួរភ្នំដងរែករហូតទៅដល់ស្រុកចិន ទើបបានជាមានពាក្យថាចិនឡា ។ មួយទៀតថា ដោយហេតុតែដីកោះទាំងនោះមានមាសច្រើន ទើបបានជាមានពាក្យថាសុវណ្ណភូមិនោះឯង ‘។
៦.ទស្សនៈលោក អ៊ែម ហ្គុស្ឆ យល់ថាចេនឡាមកពីពាក្យថា ចន្ទ្របូរា (Chamtrapura) គាត់ថាប្រហែលពាក្យនេះជាសព្វនាមផ្សេងទៀតរបស់ក្រុងវៀងចន្ទ (Vientiane) ។ លោកពន្យល់ថាមាននាមសព្ទជាច្រើន បានដាក់ឈ្មោះឲរដ្ឋប៉ែកខាងជើងជាភាសាសំស្ក្រឹត បូរា (Pura) ដូចជា ឥស្សនាបូរា (Icanapura = សម្បូណ៍ព្រៃគុហ៍ = Sambor Prey Kup) គិម៉ាបូរា (Bhimapura = ភិម៉ៃ = Phimai) ។ ទំរាំមានអំនះអំនាងមកប្ដូរវិញ ។[៩]
ទីតាំងភូមិសាស្ត្រ
ចេនឡា ជាសាមន្តរដ្ឋមួយរបស់អាណាចក្រភ្នំ ស្ថិតនៅទីវាលទំនាបភាគកណ្ដាលទន្លេមេគង្គក្នុងតំបន់បាសាក់ប្រទេសឡាវសព្វថ្ងៃ។ រាជធានីឈ្មោះ ភវបុរៈ ក្សត្រដែលគ្រងរាជ្យនៅចេនឡា ជាខ្សែសូរ្យវង្ស។ ចាប់ពីសតវត្សទី៣មក អាណាចក្រភ្នំបានចងសម្ព័ន្ធមិត្តនឹងប្រទេសចម្ប៉ា។ ប៉ុន្តែមកដល់សតវត្សទី៥ ចក្រភពនេះបានបដិសេធចោលសម្ព័ន្ធភាព ហើយឈប់ជួយចម្ប៉ាក្នុងការច្បាំងនឹងប្រទេសចិន។ ព្រឹត្តិការណ៍នេះកើតមានឡើង បន្ទាប់ពីមានទំនាក់ទំនងពាណិជ្ជកម្មនាំទៅប្រទេសចិននូវគ្រឿងអលង្ការ សូត្រ ភ្លុក ចាន … ។Tuesday, May 31, 2016
តើកូនខ្មែរស្គាល់គាត់ទេ? នេះហើយជាមហាវីរៈបុរសដ៏ខ្លាំងនិងល្បីរន្ទឺរមួយរូបរបស់ខ្មែរនៅក្នុងសម័យអណានិគមបារាំង គឺ ឧកញ៉ា ក្រឡាហោម គង់។
វីរបុរសខ្មែរ – ក្រឡាហោមគង់ (បះបោរដើម្បីជាតិ ពីឆ្នាំ ១៨៨៥ ដល់ ១៨៨៦)
ក្រឡាហោមគង់ ជាមេទ័ពជើងទឹក និងជាស្តេចក្រាញ់ កាន់កាប់ការពារទឹកដីខ្មែរមួយចំនួន នៅភាគខាងត្បូង បានដឹកនាំចលនាបះបោរមួយក្នុងប្រទេសខ្មែរ ក្នុងបំណងប្រយុទ្ធរំដោះប្រទេសខ្មែរ ពីអំពើជិះជាន់របស់ពួកអាណានិគមបារាំង និងរំដោះខេត្តខ្មែរនៅកម្ពុជាក្រោម ពីកិច្ចសន្យារបស់បារាំង ដែលប្រគល់ទឹកដីខ្មែរ ទៅអោយយួនកាន់កាប់។ គ្មាននរណាស្គាល់ឈ្មោះពិតរបស់លោកទេ គេស្គាល់តែឈ្មោះគោរមងារជាមេទ័ព ក្រឡាហោមគង់ មានទឹកចិត្តក្លាហានក្រៃលែង ទទួលការគាំទ្រពីព្រះបាទនរោត្តម ពីប្រជាកសិករទូទាំងប្រទេស ពីពលរដ្ឋជនជាតិចិន ដែលរស់នៅស្រុកខ្មែរ និងពីព្រះសង្ឃខ្មែរ។ នៅឆ្នាំ១៨៨៦ បារាំង និងយួន បានប្រើល្បិច អញ្ជើញក្រឡាហោមគង់ មកធ្វើការចរចា រួចចាប់លោកចងផ្អោបនឹងបំពង់ផ្សែងកប៉ាល់ អោយឈ្លក់ផ្សែងស្លាប់ បាត់បង់ជីវិត រួចទើបស្រាយសពទម្លាក់ទឹក។
វីរភាពរបស់លោក បានបំផុសទឹកចិត្តកូនខ្មែរ ឲ្យក្រោកឈរឡើងប្រឆាំងនឹងពួកបរទេសឈ្លានពានវាតទីនិយមជាបន្តបន្ទាប់។ ក្រឡាហោមគង់ បានលាចាកលោកនេះមែន ប៉ុន្តែកិត្តិនាម និងវីរភាពរបស់លោកបានមកសណ្ឋិតជាប់នឹងដួងព្រលឹងកូនខ្មែរជានិរន្តរ៍។
ក្រឡាហោមគង់ ជាមេទ័ពជើងទឹក និងជាស្តេចក្រាញ់ កាន់កាប់ការពារទឹកដីខ្មែរមួយចំនួន នៅភាគខាងត្បូង បានដឹកនាំចលនាបះបោរមួយក្នុងប្រទេសខ្មែរ ក្នុងបំណងប្រយុទ្ធរំដោះប្រទេសខ្មែរ ពីអំពើជិះជាន់របស់ពួកអាណានិគមបារាំង និងរំដោះខេត្តខ្មែរនៅកម្ពុជាក្រោម ពីកិច្ចសន្យារបស់បារាំង ដែលប្រគល់ទឹកដីខ្មែរ ទៅអោយយួនកាន់កាប់។ គ្មាននរណាស្គាល់ឈ្មោះពិតរបស់លោកទេ គេស្គាល់តែឈ្មោះគោរមងារជាមេទ័ព ក្រឡាហោមគង់ មានទឹកចិត្តក្លាហានក្រៃលែង ទទួលការគាំទ្រពីព្រះបាទនរោត្តម ពីប្រជាកសិករទូទាំងប្រទេស ពីពលរដ្ឋជនជាតិចិន ដែលរស់នៅស្រុកខ្មែរ និងពីព្រះសង្ឃខ្មែរ។ នៅឆ្នាំ១៨៨៦ បារាំង និងយួន បានប្រើល្បិច អញ្ជើញក្រឡាហោមគង់ មកធ្វើការចរចា រួចចាប់លោកចងផ្អោបនឹងបំពង់ផ្សែងកប៉ាល់ អោយឈ្លក់ផ្សែងស្លាប់ បាត់បង់ជីវិត រួចទើបស្រាយសពទម្លាក់ទឹក។
វីរភាពរបស់លោក បានបំផុសទឹកចិត្តកូនខ្មែរ ឲ្យក្រោកឈរឡើងប្រឆាំងនឹងពួកបរទេសឈ្លានពានវាតទីនិយមជាបន្តបន្ទាប់។ ក្រឡាហោមគង់ បានលាចាកលោកនេះមែន ប៉ុន្តែកិត្តិនាម និងវីរភាពរបស់លោកបានមកសណ្ឋិតជាប់នឹងដួងព្រលឹងកូនខ្មែរជានិរន្តរ៍។
Thursday, May 26, 2016
ថែរក្សាសំរស់តាមបែបធម្មជាតិ៖មូលហេតុធ្វើអោយកើតបញ្ហាលើស្បែកមុខរបស់មិត្តនារី : មានបញ្ហាជាច្រើនយ៉ាងបានកើតឡើងចំពោះស្បែកមុខ ដូចជាមានអាកាសធាតុក្តៅខ្លាំង ឬមានអាកាសធាតុប្រែប្រួល រស្មីយូវី មានកម្តៅខ្លាំង ហើយស្បែកលើផ្ទៃមុខយើង បានទទួលរងផលប៉ះពល់ជារៀងរាល់ថ្ងៃ រងទទួលការបំផ្លាញ កោសិការរួចហើយបានបង្កើតកោសិការថ្មី ដែលមានអានុភាព ធ្វើអោយចាស់តាម អាយុ ភេទ តំណពូជ សម្ពាធតឹងតែង ការសំរាកមិនគ្រាប់គ្រាន់ ការលុបលាងមុខដុសខាត់ផ្ទៃមុខដោយកំឡាំងខ្លាំងៗ ទីកន្លែងសម្បួរដោយធូលី ការសម្អាតស្បែកមិនធ្វើតាមក្បួនធ្វើអោយជាប់សារធាតុនៅលើស្បែក ការបរិភោគអាហារមានការផលិតក្រពេញជាតិខ្លាញ់ចេញមកក្រៅហួសហេតុ មានបំរែបុំរួលអ័រម៉ូន ខ្វះចន្លោះថែរក្សាស្បែក មិនត្រឹមត្រូវតាមសភាពស្បែក ហេតុដូច្នេះហើយយើងគួរទទួលទានអាហារដែលសំបូទៅដោយវីតាមីនអ៊ី វីតាមីនស៊ី និង សារធាតុដែកជាប្រចាំ ដើម្បីកាត់បន្ថយបញ្ហាផ្សេងៗដែលកើតមាននៅស្បែកមុខបានមួយកម្រិត។ (ចែករំលែក ចំនេះដឹង)។
Thursday, May 12, 2016
សាកលវិទ្យាភូមិន្ទកំពង់ចាមសម័យសង្គមរាស្រ្តនិយម
ទិដ្ឋភាពក្រុងបាត់ដំបងមើលពីលើអាកាសសម័យសង្គម រាស្រ្តនិយម ។ អគារបីក្បែរគ្នានៅផ្នែកខាងក្រោមរូបភាព គឺវិទ្យាល័យ ព្រះមុនីវង្ស បាត់ដំបងក្រុង
មជ្ឈមណ្ឌលសាកលវិទ្យាល័យ «សង្គមរាស្រ្តនិយម» ដែល បច្ចុប្បន្នជាសាកលវិទ្យាល័យភ្នំពេញ កសាងអស់ទឹកប្រាក់ ២១០លានរៀលសម័យសម្តេចព្រះបាទនរោត្តម សីហនុ។
មហាវីថិមៅ សេទុង សម័យសង្គមរាស្រ្តនិយម
រោងភាពយន្តរដ្ឋនេះសង់អស់តម្លៃ១៤លានរៀល។ រោងភាពយន្តសម្ពោធន៍នាថ្ងៃទី ១៤ ខែវិច្ឆិកា ឆ្នាំ១៩៦៩ រោងភាពយន្តនេះអាចផ្ទុក អ្នកទស្សនាបានចំនួន៧០០នាក់ ។
ទីស្តីការគណៈរដ្ឋមន្រ្តីសម័យសង្គមរាស្រ្តនិយម
មន្ទីរមហោស្រពខេត្តស្វាយរៀងសម័យសង្គមរាស្រ្តនិយម
ទឹកដីកម្ពុជាក្រោម ដើមសតវត្សរ៍ទី២០
ក្រសួងហិរញ្ញវត្ថុ និង ក្រសួងការពារជាតិ ទសវត្សរ៍ទី៦០
មន្ទីរពេទ្យមិត្តភាពខ្មែរសូវៀតនៅទសវត្យរ៏ទី 60
Tuesday, May 10, 2016
Hot news 11 may 2016 from Hang meas
Saturday, May 7, 2016
របាំប្រពៃណីខ្មែរធំៗ
- របាំត្រុដិ
រ របាំនោះជារបាំប្រជាប្រិយមូយបែបដែលគេនិយមលេងតែក្នុងពេលចូលឆ្នាំខ្មែរដើម្បីប្រសិទ្ធិ សព្វសាធុការជូនពរដល់អ្នកស្រុក នឹងបណ្តេញ គ្រោះចង្រៃ និងដើម្បីសំទឹកភ្លៀងអោយស្រេចពេញមូយឆ្នាំ ។ ប៉ុន្តែតាមទម្លាប់របស់អ្នកស្រុកជួនកាលគេលេងរបាំនេះម្តងៗដែរនៅ បន់ស្រន់ សុំទឹកភ្លៀងដោយមានការរាំងស្ងួតខ្វះទឹកភ្លៀងរយៈពេលយូ ។ ម្យ៉ាងទៀតអ្នកស្រុកតែងមានជំនឿថាប្រសិនបើមានសត្វព្រៃណាមួយចូលមក ក្នុងស្រុកហើយនឹងកើតឧបទ្រុបចង្រៃបែបណាមួយមិនខាន ។ គេក៏នាំគ្នាប្រោះព្រំប្រេងម្សៅអោយសត្វនោះហើយសុំពរជ័យពីសត្វនោះវិញ ។ ដោយសារមានជំនឿបែបនេះហើយទើបអ្នកស្រុក បង្កើតរបាំនេះឡើងដែលមានសត្វប្រើស ទន្សោង ក្ងោក សុទ្ធសឹងតែជាសត្វព្រៃដែលជា បង្ហាញអោយអ្នកស្រុកប្រោះព្រំប្រេង ម្សៅចងដៃអំបោះកម្រងផ្កា អោយទានជាលុយកាក់ទៅធ្វើបុណ្យរំដោះគ្រោះអោយស្រេចតែម្តង ប្រសិនបើមានសត្វព្រៃណាចូលមកក្រោយទៀតក៏ចង្រៃឧបទ្រុបនោះពុំអាចកើតឡើងទៀតឡើយ ។
- របាំគោះអង្រែ
កាលពីសម័យដើម គេនិយមលេងរបាំគោះអង្រែសឹងតែគ្រប់ភូមិស្រុក ប៉ុន្តែមកដល់សព្វថ្ងៃរបាំនេះនោះសេសសល់បន្តិចបន្តួចតែក្នុង កន្លែងណាដែលមានអ្នកចង់ថែរក្សាទុកនូវប្រពៃណីនេះ ឬកន្លែងណាដែលឆ្ងាយពីទំនាក់ទំនងជាមួយអរិយធម៌បរទេសដូចជា សំរោងចុងកាល់ជាំក្សាន្តជាដើម ។ លោក គុយ ហួក បានរាយការណ៍ថា អ្នកស្រុកសូទ្រនិគមហៅរបាំគោះអង្រែថារបាំកួយនិងរាកួយ ។ ឃើញថាមានជាប់ឈ្មោះកុលសម្ព័នខ្មែរដើមមួយហៅថាជ កួយដែលជាហេតុនាំអោយគេសន្និដ្ឋានថា របាំគោះអ្រែមានដើកំណើតមកពី សាសន៍កួយនេះឯង។ ឯកសារឆ្លើយឆ្លងពីសមាជិកនៃក្រុមជំនុំទំនៀមទំន្លាប់ថា របាំនេះចម្លងមកពីប្រទេសហ្វីលីពីនតាពីរជ្ជកាល ព្រះបាទនរោត្តម កាលដែលព្រះអង្គទ្រង់យាងតៅក្រុងមានីល ហើយពួកបរិពារព្រះក៏បានរៀបចំរបាំនេះយកមកលេងនៅប្រទេសខ្មែរយើង ។ ប៉ុន្តែនៅមានមតិមួយចំនួនទៀតយល់ឃើញថា ជនជាតិកួយក្តី ហ្វីលីពីនក្តីសុទ្ធតែជាអ្នកមានកំណើតដើមបង្កើតអរីយធម៌អូស្ត្រូអាស៊ីដូចគ្នា ។ ដូច្នេះរបាំគោះអង្រែមេះមានដើមកំណើតមកពីមនុស្សជាន់ដើមទានោះ មិនប្រាកដរបស់ជនជាតិណាតែម្នាក់ឯងឡើយ ។ របាំយីកេ : ខ្មែរយើងនិយមលេងរបាំយីកេនេះតាំងពីយួរយារណាស់មកហើយ ។ គេច្រើនលេងរបាំយីកេនៅពេលបុណ្យទាន ឬនៅពេលលំហែពី កិច្ចការស្រចំការ ។ គេតែងបង្កើតវង់របាំយីកេប្រចាំភូមិស្រុករបស់គេ ហើយដែលមានអ្នកស្រុកស្រីប្រុសក្មេងចាស់ចូលរាំក្នុងវង់របាំនេះដែរ ។ ម៉្លោះហើយរបាំនេះក៏មានការរីកចម្រើនលូតលាស់ ដោយសារការនិយមរាប់អានយ៉ាងខ្លាំងអំពីសំណាក់អ្នកស្រុកនេះឯ។ប៉ុន្តែរបាំនេះ ខ្សត់ខ្សោយទៅវិញនៅគ្រាដែលប្រទេសយើងមានការលាចលក្នុងរវាងដើមសតវត្សទី១៩ រហូតដល់សម័យអនាព្យាបាលបារាំង ។ចាប់ក្រោយពេលនោះមករបាំយីកេក៏មានជីវិតឡើងវិញ ។ ចំពោះប្រភពនៃរបាំយីកេអ្នកស្រាវជ្រាវខ្លះបានអោយដឹងថា របាំនេះមានដើម កំណើតមកពីពួជ្វា ឬម័លយូរហើយទំនងចូលមកស្រុកខ្មែររយះព្រះបាទជវ័នទី២ដែលយាងទៅគង់នៅប្រទេសជ្វា អស់ពេល យ៉ាងយូរ ឬ តាមរយះចាម ។
- របាំឆៃយាំ
- របាំរាំវង់
របាំរាវង់បាជារបាំនេះមានឈ្មោះថា រាំវង់ ព្រោះរបាំនេះប្រព្រឹត្តទៅជុំវិញតុផ្កា មានគូរប្រុសស្រីដើររាំបន្តបន្តាប់គ្នាជាវង់មូល។លាវហៅ របាំ នេះថា ឡាលាវឬឡាំកេន ឯសៀមហៅថាឡាំថួន ។ តាមពិតរបាំរាំវង់ជាសិល្បះចាស់បុរាណដែលប្រភពដើមនៅប្រទេសខ្មែរយើងនេះឯង ។ ប៉ុន្តែរបាំនេះក្រោយមកជនជាតិជិតខាងយកទៅពត់បត់បែនតាមរបៀបគេរួចហើយ ទើបចូលមកប្រទេសខ្មែរវិញ ។ សព្វថ្ងៃរបាំនេះក្លាយទៅជា របាំប្រជាប្រ័យទៅហើយ ។ គេតែងតែសង្កេតឃើញនៅគ្រប់ខេត្តមានការនិយមរែវង់ ជាពិសេសនៅពលបុណ្យចូលឆ្នាំ ។ ជួនកាលគេរាំនៅ ពេលទំនេរពីការងារ ឬក្នុពិធីជប់លៀង ក្នុងឪកាស់ពិធីអាពាហ៏ពិពាហ៏ និងក្នុងពិធីបុណ្យទានក្នុងគ្រួសារដែរ ។
- របាំក្ងោក
របាំក្ងោកជារបាំដែលគេប្រទះឃើញជាំពិសេសនៅតំបន់បៃលិន ។ បណ្តារជនបរប៉ៃលិនច្រើនជាជនជាតិកុឡា ដែចូលសញ្ជាតិខ្មែរ ។ ពេចូលឆ្នាំ គេនីយមរាំក្ងោកឪ្យបណ្តាជនមើលកំសាន្ត។ តាមមតិអ្នកស្រុកប៉ៃលិនថា របាំក្ងោកមានប្រវត្តិទាក់ទងនិងរឿងព្រេង។ ប៉ុន្តែបើ តាមការស្រាវជ្រាវ របាំក្ងោកនេះសេសសល់ពីអរីធម៌អាស្ក្រូអាស៊ីដូចរបាប្រជាប្រ័យដទៃទៀតដែរ ។ រីឯទំនុកច្រៀងនៃរបាំនេះ នៅជាពាក្យ តុឡា នៅឡើយ ដែលមានន័យថាជាសេចក្តីបួងសួងប្រសិទ្ធពរជ័យដលអ្នកស្រុកឪ្យបានសុខចំរើនឪ្យមានទឹកភ្លៀងគ្រប់គ្រាម់ឪ្យជីកដីរកត្បូង បានផលល្អ ។ល។ ក្រៅពីរបាំប្រជាប្រ័យដែលរៀបរាប់រួចមកហើយមានរបាំប្រជាប្រ័យខ្លះទៀតដែរ សព្វថ្ងៃមិនសូវនិយមយកមកលេង កំសាន្តដូចជា របាំបុកអង្រែ របាំកន្តែរ៉េ របាំសួរព្រ័ត្ត របាគោះត្រឡោក របាំវាយគ្រាប់ របាវាយគួយជាដើម ។
- របាំតន្ត្រី
កាលពីសម័យមុនគេហៅរបាំតន្រ្តីនេះថា របាំព្រះរាជទ្រព្យ ព្រោះជារបាំរបស់ស្តេច ហើយគេនិយមលេងតែក្នុងវាំងស្តេចដូចជា លេងនៅពេលបួងសួង លេងថ្វាយអាទិទេព និងថ្វាយវិញ្ញាណខ័ណ្ខស្តេចដែលបានចូលទីវង្គតទៅហើយ ។ របាំនេះមានកំណើតយូរយា ណាស់មកហើយ ។ លុះដល់សម័យអង្គរគេបានឆ្លាក់រូបទេបអប្សរដែលជាស្រីរបាំចុះពីលើថានសួគ៌មករេរាំនៅតាមជញ្ជាំងប្រាសាទ ។ ផ្នែកខ្លះនៃរបាំនេះបានដកស្រង់អំពីរឿងរាមកេរ្តិ៍ រឿងមហាភាតរះ និងរឿងព្រេងខ្មែរ ។ ក្រៅពីរបាំដែលទាក់ទងនឹងរឿងរ៉ាវទាំងនេះមានរបាំ ថ្វាយពរ របាំទេពមនោរម្យ របាំមេអំបៅ របាំស្វា របាំដាវ ។ល។ ឯការដេគួរអោយចាប់អារម្មណ៍ចំពោះរបាំភន្តី ឬរបាំក្បាច់បុរាណនេះ គឺកាយវិការនីមួយៗមានន័យមួយ ហើយសភាពទន់ភ្លន់សុភាបសមតាមចិត្តគំនិត្តខ្មែរ ដែលជាអ្នកនិយមសុខសន្តិភាព ។
ពាក្យសុភាសិតខ្មែរ
១. កាចឲ្យគេកោត ឆោតឲ្យគេអាណិត
២. កុំអាងថា បើដួលមិនបាច់ច្រាន បើបានមិនបាច់ខំ
៣. កុំគិតរៀនធ្វើមន្ត្រី ស្អប់ខ្ពើមដី នាំឲ្យក្រ ត្រូវរៀនធ្វើកសិករ ទើបមាន ទ្រព្យ ត ទៅខាងក្រោយ
៤. កុំស៊ីតាមឃ្លាន កុំហ៊ានតាមចង់
៥. កុំស្លាប់ដូចពស់ កុំរស់ដូចកង្កែប
៦. ក្តៅស៊ីរាក់ ត្រជាក់ស៊ីជ្រៅ
៧. កុំពត់ស្រឡៅ កុំប្រដៅមនុស្សចាស់
៨. ក្តៅថ្ងៃ មិនដូចក្តៅចិត្ត
៩. កុំដេកចាំសំណាង កុំក្អេងក្អាងចាំបុព្វេ ខំរកកុំទំនេ រេរៀនរិៈគិតឲ្យគ្រប់
១០. ក្របីបាត់ទើបធ្វើរបង ពេលប្រឡង ទើបស្វាធ្យាយ ដល់ពេលចេញវេចសំពាយ ទើបដឹងអន្តរាយវិនាសបង់
១១. ត្រកូលសរជាតិ មាយាទសរ ពូជ
១២. ខឹងខុស ខឹងខាត ខឹងសូច
១៣. ខឹងឥតពិចារ នាំខូចការ ខាតប្រយោជន៍ ធម៌ខឹងនាំអសោច ខុស ខាត ខូច ដោយមិនគិត
១៤. ខ័ន្តទាំងឡាយប្រាំជាភាវៈធ្ងន់ កូនប្រពន្ធ មានខ័ន្តប្រាំ បុគ្គលអ្នកនាំ ភាវៈរងកម្ម ដោយសារខ័ន្តប្រាំ ត្រួតហើយត្រួតទៀត
១៥. ខ្លួនទាបកុំតោង ដៃខ្លីកុំឈោង ត្រវាអោបភ្នំ
១៦. ខ្មៅចុះឲ្យតែ ស ក្រចុះឲ្យតែមាន
១៧. គិតសិន សឹមគូរ
១៨. គោលឿនសឹក ក ស្រីល្អ សឹកគូទ១៩. គុកនិងសោ ចោរបង្កើត ឪសថឆើត កើតពីរោគ ដំណេកកើតពីការងុយងោក មនុស្សក្នុងលោក កើតពីកម្ម
២០. គ្នាច្រើនអន្សមខ្លោច គ្នាដូចស្រមោច អន្សមឆៅ
២១. គិតនោះហៅសែនគិត ខ្វះគំនិត គិតមិនចេញ គិតខាតមិនចំនេញ គិតតែចេញ គ្មានគិតចូល ចំណូលបាត់
២២. ឃាត់កំហឹងប្រឹងអត់ឲ្យបាន ឃាត់ពាលសាមាន្យដោយអជ្ញា បុគ្គលឃាត់ចិត្តចាកទោសាប្រសើរថ្លៃថ្លា ក្នុងលោកីយ៍
២៣. ឃាត់ចិត្តចាកក្តីស្នេហា ក្នុងកាមតណ្ហានាលោកីយ៍ ដូចយកអំបោះចងដំរី ពិបាកក្រៃ គួរវៀរចាកមុន
២៤. ឃ្វាលពពក ឃ្វាលមិនបាន ឃ្វាលចិត្តកល្យាណ ឃ្វាលដោយចិត្តស្មោះ
២៥. ឃ្លាតឆ្ងាយ ណាយចិត្ត
២៦. ឃើញដំរីជុះ កុំជុះតាមដំរី
២៧. ឃ្លានឆ្ងាញ់ ស្រឡាញ់ល្អ
២៨. ឃ្វាលចិត្ត ពិបាកពេកពិត ដូចឃ្វាលពពក
២៩. ឃ្លោកលិច អម្បែងអណ្តែត
៣០. ងប់នឹងប្រុស ខូចព្រហ្មចារីយ៍ ងប់នឹងស្រី ចំណីទុក្ខ
៣១. ងប់នឹងពាក្យសរសើរ គេថាភ្លើ ងប់នឹងពាក្យបង្អាប់ ស្លាប់គំនិត
៣២. ងាប់ដៃងាប់ជើង ថ្កើងជាងងាប់ពាក្យសំដី
៣៣. ងើយស្កក ឪនដាក់គ្រាប់
៣៤. ចងជនលោភដោយឲ្យធនធាន ចងប្រាជ្ញកល្យាណដោយពាក្យសត្វ ចងអ្នកឆ្មើងឆ្មៃដោយប្រណិប័ត្តិន៍
ចងអ្នកល្ងង់ត្តាត់ដោយការធ្វើតាម
៣៥. ចង់បុណ្យបានបាប ចចើងចង់លាភ រែងបាត់ធន់ទៅ
៣៦. ចង់ដឹងភាពមនុស្សឲ្យសេពគប់ ចង់ដឹងភូមិភពឲ្យទស្សនា ចង់ដឹងពាល-បណ្ឌិត ឲ្យវាចារ ចង់ដឹងអាត្មាឲ្យអប់រំ
៣៧. ចង់ចេះធ្វើឲ្យល្ងង់ មិនចង់ល្ងង់ឲ្យរៀនហែល
៣៨. ចង់ចេះឲ្យសម្លាប់អាចារ្យ ចង់បានផ្លែផ្កា យកភ្លើងដុតគល់
៣៩. ចង់ឆ្ងាញ់ឲ្យរកអន្លក់ ចង់ស្រណុក ឲ្យនឿយពីក្មេង
៤០. ចង់ធំឲ្យខំពីតូច បើខ្លាចខូច កុំឆាប់ខឹង កាអ្វីឲ្យចេះថ្លឹង កុំប្រឹងជុះតាមដំរី
៤១. ចាញ់ចត្រង្គអស់ប្រាជ្ញា ចាញ់តុណ្ហា អស់កុសល
៤២. ចាញ់ល្បែងអស់ទ្រព្យធន ចាញ់ប្រពន្ធអស់សិរី បើចាញ់ក្តីអស់គ្មានសល់អ្វីឡើយ
៤៣. ចាប ១នៅនឹងដៃ ប្រសើរក្រៃ ជាងចាប ១០នៅចុងឈើ
៤៤. ចាប់ស្លាបព្រា សម្លឹងកាក ចាប់ច្រវាក្វាក សម្លឹងត្រើយ
៤៥. ចាប់ត្រីដៃពីរ តម្រាហាម ចាក់អង្ករយកអង្កាម ហាមមិនឈ្នះអុំទូកឡើងភ្នំ ខំមានៈ បង់ឯព្រះទៅសំពះបាយ៉ាប
៤៦. ចាប់វ័រមួយ រញ្ជួយគ្រប់ដើម
៤៧. ចាស់ដូងចាស់ត្នោត អ្នកគួរកុំឆោត ចាស់បានស៊ីផ្លៃ ចាស់កូនចាស់ចៅ ចាស់ក្រមុំសៅកែចាស់មិនបានស៊ីផ្លៃ
ចាស់ដូចននោងសាញ៤៨. ចាស់អាងស្លាប់ ពាលអាងកាប់ ក្មេងអាងយំ៤៩. ចាស់ថានៅស្រុកឲ្យស្រាល់បន្លា អារសាច់ជូនខ្លាកុំខ្លាចស្តាយ យកគាប់យកគុណនិងសណ្តាន
ទើបបានសុខប្រាណ បានដល់ម្តាយឪពុក
៥០. ចិត្តតិចស៊ីត្រីអាំង ចិត្តខ្លាំងស៊ីអំបិល
៥១. ចិត្តជាទេវទត្ត មាត់ជាទេវតា
៥២. ចិញ្ចឹមមនុស្សឲ្យមើលចិត្ត ចិញ្ចឹមសត្វឲ្យមើលចង្កូម
៥៣. ចិត្តស្រីរឹងដូចផ្កាថ្ម បើប្រុសអង្វរ ទន់ដូចសំឡី
៥៤. ចុះទឹកប៉ះក្រពើឡើងលើប៉ះខ្លា ចូលព្រៃប៉ះបន្លា ចូលផ្សារប៉ះប៉ូលីស ហេតុអ្វី?
៥៥. ចូលទូកតាមកំពង់ ចូលស្ទឹងតាមបត់ ចូលស្រុកតាមប្រទេស
៥៦. ចេកស្លាប់ ព្រោះផ្លែ ម៉ែស្លាប់ព្រោះតែកូន ជ្រូកស្លាប់ ព្រោះសាច់
៥៧. ចេះដប់ មិនស្មើអ្នកប្រសប់មួយ
៥៨. ចេះច្បាប់មិនខ្លាចក្តី ចេះវិន័យមិនខ្លាចអប័ត្តិ
៥៩. ចៅហ្វាយមានបុណ្យ ខុនមានស័ក្តិ ចៅហ្វាយអប្បលក្ខណ៍ ខុនធ្លាក់អណ្តូង
៦០. ចំណីឆ្ងាញ់កុំទុកស្អែក ប្រពន្ធល្អគាប់ភ្នែក កុំឲ្យដើរក្រោយ។
Saturday, April 30, 2016
ភ្លៀងមួយមេធំ ធ្វើអោយលិច នៅក្រុងប៉ោយប៉ែត !
អធិរាជសំលេងមាស ស៊ិន ស៊ីសាមុត
ប្រវត្ដិចាប៉ីដងវែង «ចាប៉ី» ជាពាក្យយារមកបីពាក្យសំស្ក្រឹតថា «ចក្ឆប៉ី» ។ ហៅ ឈ្មោះថា ចាប៉ីដងវែង មកពីចាប៉ី នេះមានដងវែងទន្ទាំ ។ ចាប៉ីនេះមានមុខងារសំខាន់៤យ៉ាងគឺ ៖ ១-សំខាន់ក្នុងវង់ភ្លេងអារក្ស ដោយគេយកឧបករណ៍នេះទៅប្រគំ ចូលជាមួយឧបករណ៍ដទៃទៀតក្នុងពេលលៀង អារក្សម្ដងៗ តាំងពីសម័យយូរលង់ណាស់មកហើយ ។ ២-សំខាន់ក្នុងវង់ភ្លេងការបុរាណដែលជាប្រពៃណីរបស់ដូនតា យើងតាំងពីរាប់ពាន់ឆ្នាំមកហើយ ។ ៣-សំខាន់សម្រាប់កំដរចម្រៀងបែបកំណាព្យ ដែលអ្នកច្រៀង ត្រែះផងច្រៀងផងមានប្រជាប្រិយបំផុត ។ ៣-សំខាន់ក្នុងវង់ភ្លេងមហោរីសម័យដំបូងបង្អស់ ប៉ុន្ដែសម័យ បច្ចុប្បន្ននេះ ចាប៉ីដងវែងគ្មានវត្ដមានក្នុងវង់ភ្លេងមហោរីនេះ ទៀតទេ ។ ------------- រូបភាព៖ ស្រ្តីខ្មែរ ឆ្នាំ១៨៩០
ទិដ្ឋភាពហ្វូងដំរី ត្រេចរនៅអង្គរក្នុងឆ្នាំ 1910
ក្លោងអង្គរវត្ត នៅឆ្នាំ 1890
Friday, April 29, 2016
Subscribe to:
Posts (Atom)